ឃាតករ​ដែល​កាប់សម្លាប់​មនុស្ស​៣​នាក់ បាន​រត់​រួច​ចេញពី​គុក​ហើយ

សៀមរាប: ឃាតករ ដែល​បាន​កាប់សម្លាប់​ទៅលើ​មនុស្ស​៣​នាក់ បណ្ដាល​ឲ្យ​ស្លាប់​នោះបាន​រត់​រួចពី​គុក​ហើយ កាលពីរ​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦​នេះ បន្ទាប់ពីសមត្ថកិច្ច ស្រុក​អង្គរជុំ បាន​បញ្ជូន​មកដល់​ស្នងការ​ខេត្តសៀមរាប ហើយ​ធ្វើ​សន្និសិទ​កាសែត កាលពីរ​រសៀល ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៥ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ថង សា​គុណ​ស្នងការរង​ខេត្តសៀមរាប ទទួលបន្ទុក​ផែនកណ្ដាល យុត្ត​ធ៌​បាន​ឲ្យ​ដឹង​នៅ​ម៉ោង​១០ និង​៥១​នាទី​ព្រឹ​ថ្ងៃទី​៤​មករា នេះ​ថា​ ពិតជា​មាន​ករណី​ឃាតក​ដែល​សម្លាប់​មនុស្ស​៣​នាក់​រត់​បាត់​មែន​គឺ​បាន​រត់​នៅ​ម៉ោង​៥​ជិត​ភ្លឺដោយសារតែ​ថ្ងៃ​ច័ន្ទ​ត្រូវគោរពរ​ទង់ជាតិ​តែ​រហូតមក​ដល់ពេលនេះ​​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់​ចាប់​មកវិញ ចំណែក​អ្នកទទួល​មើល​ការខុសត្រូវ​អាច​ប្រឈម​នឹងការពិន័យ ។​

​បើ​យោងតាម​អធិការ​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹងថា នេះ​ឃាតកម្ម​គិតទុក​មុន​កើតឡើង​នៅចំណុច ក្នុងព្រៃ​ផ្លូវ​ទៅ​ចំការ ខាងកើត​ភូមិ​គោក​ភ្នៅ ឃុំ​គោក​ដូង ចម្ងាយ​ប្រមាណ១៥​គី​ឡួ​ម៉ែត្រ ជនរងគ្រោះ​ស្លាប់​ទាំង​៣​នាក់​ដែលមាន​ឈ្មោះ ទី​១. អ៊ាង សួយភេទ​ប្រុស អាយុ ៨​ឆ្នាំ នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង​។​ទី​២.​ឈ្មោះ មាឌ យ៉ា ភេទប្រុស អាយុ ១៣​ឆ្នាំ​។ និង​ទី​៣.​ឈ្មោះ​មិច​កញ្ញា ហៅ​ក្អាត់ ភេទ​ប្រុស នៅ​ភូមិ​គោកត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​ចំណែក​​ឃាតករ ឈ្មោះ​ឈន់ ឆេន អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្ក​ជុំ ។​

 ចំណែក​ជនដៃដល់​បាន​ស្ទាក់​កាប់​ទៅលើ​ជនរងគ្រោះ ៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា ស៊េរី​ឆ្នាំ ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-6878 ខ​ណះ​ពេលកំពុង​ជិះ​ទៅលេង​ខ្ទម​ចំការ​សង្សារ​របស់ខ្លួន ៕​R

ឃាតករ​ដែល​កាប់សម្លាប់​មនុស្ស​៣​នាក់ បាន​រត់​រួច​ចេញពី​គុក​ហើយ