យុវជន​២​នាក់ ជិះ​ម៉ូតូ​លឿន ជ្រុល​ធ្លាក់ចូល​ស្នាមភ្លោះ​បាក់ក​ស្លាប់​

ឧ​ត្ត​រ​មានជ័យ: យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង យក​ចង្កូតមិនទាន់​ជ្រុល​ធ្លាក់ចូល​ស្នាមភ្លោះ បណ្តាល​ឲ្យ​បាក់ក​ស្លាប់​ភ្លាមៗ នៅ​កន្លែង​យ៉ាងអាណោចអាធ័ម ។

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១:០០​នាទីរំលង​អាធា​ត្រ​ឈានចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវ​ចូលទៅកាន់​ទំនប់​ថ្មី ស្ថិតនៅ ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ទូច ភេទ ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅភូមិ​និគម​ក្រោម ឃុំ​ឫស្សី​ក្រាំង ស្រុក​មោង​ម​ឫស្សី ខេត្តបាត់តំបង និងជនរងគ្រោះ​ម្នាក់ទៀត ពុំទាន់​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ម៉ូតូ​មួយគ្រឿង ម៉ាកហុងដា សេ​១២៥ ស៊េរី​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1B-0499 ។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើបុណ្យ ៕R​