Miley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំ

តើ​នាង Miley Cyrus និង អតីត​គូ​ដណ្តឹង​នាង Liam Hemsworth ត្រូវ​គ្នា​វិញ​ហើយ​មែន​ទេ ? បើ​មើល​តាម​សកម្មភាព អ្នក​ទាំងពីរ​បាន​ត្រូវរ៉ូវ​គ្នា​វិញ​ហើយ ។ បន្ទាប់ពី​ចូលរួម​ពិធីជប់លៀង​បងប្រុស Liam លោក Chris Hemsworth រួចហើយ នាង Miley ក៏បាន​ទៅ​បរិភោគ​បាយ​ថ្ងៃត្រង់​ជាមួយ​លោក Liam រួមជាមួយ​គ្រួសារ​លោក​ថែមទៀត ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែល​អ្នក​ទាំងពីរ​ត្រូវគេ​ថត​បាន​ក្នុង​រូបថត​តែមួយ បន្ទាប់ពី​ផ្តាច់​ពាក្យ​កាលពី​ឆ្នាំ ២០១៣ ។

Miley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំ

រូបថត​នោះ​ត្រូវគេ​ថត​បាន​នៅ​ចំណតរថយន្ត​មួយកន្លែង​នៅ​ស្រុកកំណើត​លោក Liam នៅ​អូស្ត្រាលី ដែល​ពេលនោះ​ពួកគេ​កំពុងតែ​ដើរទៅ​ភោជនីយដ្ឋាន ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់ ។ គួរ​រំ​ឮ​ក​ដែរ​ថា ទំនាក់ទំនង​ស្នេហា​អ្នក​ទាំងពីរ​បានចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ ២០១០ បន្ទាប់ពី​ជួប​សម្តែង​ជាមួយគ្នា​ក្នុង​រឿង The Last Song ហើយ​បន្ទាប់មក ក្នុង​ឆ្នាំ ២០១៣ លោក Liam ក៏បាន​សុំ​ភ្ជាប់ពាក្យ​ជាមួយ​នាង Miley ជាមួយនឹង​ចិញ្ចៀន ៣,៥ កា​រ៉ា​ត តែ​បន្ទាប់មក​ក៏​បែក​គ្នា​វិញ​នៅ​ខែកញ្ញា ឆ្នាំ ២០១៣ ៕ថាវរិទ្ធ

Miley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំMiley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំ  Miley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំ Miley Cyrus នៅ​ជាមួយ​អតីត​គូ​ដណ្តឹង​ថ្ងៃ​ឆ្លង​ឆ្នាំ