បែកធ្លាយ Specs មួយចំនួនរបស់ iPhone 6S Mini

មានការបែកធ្លាយចេញនូវ លក្ខណសម្បត្តិរបស់ iPhone ស៊េរីថ្មីដែលគេជឿថាជា iPhone 6S Mini ដែលមានអេក្រង់ទំហំ៤អ៊ីញ។

បែកធ្លាយ Specs មួយចំនួនរបស់ iPhone 6S Mini

iPhone 6S Mini អេក្រង់៤អ៊ីញ (តូចជាងគេ)

បើតាមគេហទំព័ររបស់ចិន MyDrivers បានឲ្យដឹងថា iPhone 6S Mini អេក្រង់៤អ៊ីញជំនាន់ក្រោយនេះ នឹងធ្វើឲ្យស៊េរីធំៗមុន ស្ទើរតែសុំខ្មាស ព្រោះតែវាមានលក្ខណៈសម្បត្តិល្អជាង និងមានល្បឿនដំណើរការលឿនជាង។

ត្រួសៗពីលក្ខណៈសម្បត្តិរបស់វាគឺ iPhone 6S Mini នឹងមាន A9 chipset, RAM 2GB, ថ្មមានកម្រិតថាមពល 1,642mAh និងមានអេក្រង់៤អ៊ីញ អាចបង្ហាញរូបភាព 1136 x 640 pixel។ វាស្រដៀងទៅនឹងលក្ខណៈសម្បត្តិរបស់ iPhone 6S ដែរ (A9, 2GB RAM, ថ្ម 1715 mAh)។

ទោះកម្រិតថាមពលនៃថ្មរបស់វាតូចជាង iPhone 6S បន្តិចមែន តែបើគិតលើទំហំអេក្រង់មួយតូច មួយធំនោះ iPhone 6S Mini នឹងកាន់ថ្មបានយូរជាង។ រីឯ chipset និង RAM មានទំហំដូចគ្នា ប៉ុន្តែដោយសារតែវាចំនួន pixels តូចជាង iPhone 6S និង iPhone 6S Plus នោះវាក៏ដំណើរការបានលឿនជាងផងដែរ។

ចំពោះតម្លៃរបស់វាវិញ MyDrivers បានបញ្ជាក់ថា ប្រហែលចាប់ពី៦១៥ដុល្លារ សម្រាប់ម៉ូដែល ដែលមានទំហំ 16GB៕