រឿង​ដែល​ស្ត្រី​គប្បី​ធ្វើ ក្រោយ​ពេល​អស់​រដូវ​

រឿង​ដែល​ស្ត្រី​គប្បី​ធ្វើ ក្រោយ​ពេល​អស់​រដូវ​

​ការ​អស់​រដូវ គឺជា​រឿង​ជៀស​មិន​ផុត សម្រាប់​មនុស្ស​ស្រី ដែល​វា​នឹង​កើតឡើង អំឡុង​ចាប់ពី​អាយុ ៥១ ឆ្នាំទៅ​។ ក្រោយ​ពេល​អស់​រដូវ ស្ត្រី​ជា​ច្រើន​តែង​ជួប​បញ្ហា​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​ផងដែរ​។ ប៉ុន្តែ វា​អាច​ខុសគ្នា ពី​មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។

​ការ​អស់​រដូវ នឹង​ធ្វើឲ្យ​អ្នក​ផ្លាស់ប្តូរ​ទាំង​អារម្មណ៍ និង​សុខភាព​ទូទៅ ដូចជា ឆាប់​មួរ​ម៉ៅ មិនសូវ​សប្បាយចិត្ត ឧស្សាហ៍​ឈឺ គេង​មិនសូវ​លក់ និង​គ្មាន​កម្លាំង​ជាដើម​។​

​ខាងក្រោម​នេះ គឺ​ជា​រឿងរ៉ាវ​មួយចំនួន ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ធ្វើ អំឡុងពេល និង​ក្រោយ​ពេល​អស់​រដូវ ៖
​វីតាមីន D
​កង្វះ​វីតាមីន D បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​បាក់ឆ្អឹង បន្ទាប់​ពី​អស់​រដូវ​។ រាងកាយ​របស់​ស្ត្រី ជា​ទូទៅ​នឹង​បង្កើត​វីតាមីន​នេះ នៅពេល​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ (​គេ​ណែនាំ​ថា ត្រូវ​ប៉ះ​ពន្លឺ​ថ្ងៃ ឲ្យបាន ៤០ នាទី​ក្នុង​មួយថ្ងៃ​) ប៉ុន្តែ បើ​អ្នក​មិន​អាច​ទេ ជម្រើស​ដ៏​ល្អ​គឺ ញ៉ាំ​ថ្នាំ​បន្ថែម​។​

​ទឹក​
​ការខ្វះ​ជាតិ​ទឹក អាច​ជះឥទ្ធិពល​អាក្រក់​បំផុត សម្រាប់​ស្ត្រី​អស់​រដូវ​។ រាងកាយ​អ្នកត្រូវការ​ជាតិ​ទឹក​បន្ថែម​លើស​ធម្មតា ដើម្បី​ទ្រទ្រង់ និង​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ និង​សម្រាប់​ឈាន និង​ថ្លើម​ប្រើប្រាស់​។ ប្រសិនបើ​អ្នក​ឃ្លាន ចូរ​ញ៉ាំ​ទឹក​មួយ​កែវ​ជាមុនសិន​។

​ទម្ងន់​
​ស្ត្រី​ប្រហែលជា ៩០ ភាគរយ​ហើយ ដែល​ឡើង​ទម្ងន់ ក្រោយ​ពេល​អស់​រដូវ ដោយសារ​តែ​ការប្រែប្រួល​អ័រម៉ូន​។ ដូច្នេះ អ្នក​ត្រូវ​ធ្វើ​យ៉ាងណា គ្រប់គ្រង​គីឡូ​ខ្លួនឯង​ឲ្យបាន គឺថា កុំ​ឡើង​ខ្លាំងពេក​។​

​ញ៉ាំ​អាហារ​មាន​ជីវជាតិ ដើម្បី​អ័រម៉ូន​មាន​សុខភាព​ល្អ​
​អ្នក​ត្រូវ​ទទួល​ទាន​ឲ្យមាន​តុល្យភាព រវាង​ប្រូតេអ៊ីន បន្លែ កាបូ​អ៊ី​ដ្រាត ដើម្បី​សុខភាព​ទូទៅ​របស់​អ្នក​។ ការបន្ថែម​ជាតិ phytoestrogens ដែល​មាន​នៅក្នុង​សណ្តែក ជា​ប្រការ​ល្អ​បំផុត សម្រាប់​ស្ត្រី​អស់​រដូវ​។​

​ហាត់ប្រាណ​
​អាយុ គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ ដូច្នេះ ការ​ហាត់ប្រាណ ត្រូវ​ចាប់ផ្តើម​តាំង​ពី​កុមារ​រ​ភាព រហូត​ដល់​ចាស់​។ ការ​ហាត់ប្រាណ​ជួយ​ថែរក្សា​គីឡូ និង​សុខភាព​ទូទៅ​របស់​អ្នក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។