បំផ្លាញ​ទ្រព្យសម្បត្តិ​អ្ន​កដ​ទៃ​រត់គេច​ខ្លួន​ជា​ង១​ឆ្នាំ ត្រឡប់​មក​វិញ​ជាប់អន្ទាក់​សមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងចាប់​ឃាត់ខ្លួន​​កាល​ពី​​រសៀល​ថ្ងៃ​ទី​៣ ​មក​រា ​២០១៦ នៅ​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​បន្ទាប់​​ពីវាយ​​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្ន​កដ​ទៃ​ ​រួច​រត់គេច​ខ្លួន​​បាន​ជា​ង​១​ឆ្នាំ ​ភ្លេច​ត្រចៀក​វិល​ចូល​ភូមិ​វិញ​ជាប់អន្ទាក់​សមត្ថកិច្ច ។

មន្ត្រី​​សម​ត្ថ​កិច្ច​នគរបាល​បានឱ្យ​​ដឹង​ថា យុវជន​រូប​នេះ ​ឈ្មោះ ម៉ៅ សីហា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ការ​ចាប់​ឃាត់ខ្លួន​​​នេះ គឺ​ធ្វើ​ទៅ​តាម​ដី​កា​របស់​​សាលា​ដំបូង​ខេត្ត​​លេខ១៨៦ ចុះ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០១៥ ដោយ​លោក គឹ​ម លុយ ចៅក្រម​ស៊ើបសួរ ដែល​បង្គាប់ឱ្យ​​ចាប់ខ្លួន ​ក្នុង​បទ​បំភ្លេច​បំផ្លាញ​​ទ្រ​ព្យ​​សម្បត្តិ​អ្នក​ដទៃ ដែល​បាន​ប្រព្រឹត្ត​​កាល​ពី​​​អំឡុង​ខែកក្កដា ឆ្នាំ​២០១៤ នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​​សាលា​ដំបូង​ខេត្តឃុំខ្លួនដាក់​ព​ន្ឋ​នាគារ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​ខែមករា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​សាកសួរ​រួចរាល់ ៕ ​