បុណ្យ​ស្រូវ អង្ករ ចាប់​ផ្តើមធ្វើនៅ​រាត្រី​នេះ

​កម្មវិធី​បុណ្យ​ស្រូវ អង្ករ នៅ​ឆ្នាំ​២០១៦​នេះ បានចាប់ផ្តើម​ហើយ នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ
​ក្រោម​ការរៀបចំ​របស់​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង វិចិត្រ​សិ​ល្បះ និង អាជ្ញា ធរ​ដែនដី​ផងដែរ​។
ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកជំទាវ ឯកឧត្តម​គោ ស៊ុម​សារឿន អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចូលរួម​បើក​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករ​ឆ្នាំ​២០១៦​នេះ​ផងដែរ​។​ដោយ​ពិធី​នេះ រៀបចំ​ធ្វើឡើង​នៅ ក្នុងភូមិ​ទឹកជោ ឃុំ ទឹកជោ ស្រុក​ព្រះ​នេ​ត្យ​ព្រះ ខេត្តបន្ទាយមានជ័យ ប្រកបដោយ ភាពសប្បាយ​រីករាយ​ក្រៃលែង​។

បុណ្យ​ស្រូវ អង្ករ ចាប់​ផ្តើមធ្វើនៅ​រាត្រី​នេះ
​ពិធីបុណ្យ​នេះ គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែល​នឹង​ប្រារ​ព្ឋ​ធ្វើ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែមករា ក្រោម​ប្រធានបទ​«​ស្រូវ ជីវិត វប្ប​ធ​ម និង ទេសចរណ៍​»​។ ព្រឹត្តិការណ៍ នេះ​នឹងមាន​កម្មវិធី​កំសាន្ត ដូចជា ការប្រគុំ​តន្ត្រី សំដែង​វប្បធម៌ មហោស្រព​ម្ហូបអាហារ និង​កម្មវិធី​ជាច្រើន​ទៀត​៕
​សុថា​ត់​