ថ្មពិល​តូច​មួយ ឆក់យក​ជីវិត​ក្មេងស្រី​វ័យ ២ ខួប​

​ក្មេងស្រី​អាយុ ២ ខួប​ម្នាក់ ដែល​រស់នៅ​តំបន់ Oklahoma បាន​ស្លាប់​ក្រោយ​ថ្ងៃ​ណូអែល​ពីរ​ថ្ងៃ បន្ទាប់ពី​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា នាង​តូច​ម្នាក់នេះ បាន​លេប​នូវ​ថ្មពិល​ដែល​តូច​ជាង​ទំហំ​នៃ​កាក់​មួយទៅទៀត​ចូលក្នុង​ពោះ ។​

ថ្មពិល​តូច​មួយ ឆក់យក​ជីវិត​ក្មេងស្រី​វ័យ ២ ខួប​

​លោកតា​របស់​ក្មេងស្រី​តូច Brianna Florer លោកតា Kent Vice បាន​និយាយថា ចៅ​របស់​លោកតា ហាក់​មាន​អារម្មណ៍​មិន​ស្រួល​ប៉ុន្មាន​ឡើយ ក្នុងអំឡុង​ពីរ​បី​ថ្ងៃមុន​ថ្ងៃអាទិត្យ ហើយ​ចៅ​របស់គាត់​បាន បង្ហាញ​នូរ​អាកា​រៈ​បែប​គ្រុន​ក្នុង​កម្រិត​ទាប ។ លោក Brian និង​អ្នកស្រី Stephanie ដែលជា ឪពុកម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ បាន​ទូរស័ព្ទ​ទៅ​រថយន្ដ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅពេលដែល​កូន ស្រី​របស់​ពួកគេ​ចាប់ផ្ដើម​ហូរឈាម និង ប្រែសម្បុរ​ទៅជា​ពណ៌​ខៀវ ។​

​ក្មេងស្រី​តូច Brianna ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់ នៅក្នុង​តំបន់ Tulsa ជា​កន្លែង​ដែល​នាង​តូច​ត្រូវបានធ្វើ​ការវះកាត់ តែ​ជា​អកុសល នាង​តូច​បាន​ស្លាប់​បាត់ទៅហើយ ។ បើតាម​ការឆ្លុះ​តាម​ម៉ាស៊ីន X-ray បាន​បង្ហាញថា នាង​តូច​នេះ បាន​លេប​ថ្មពិល​តូច​មួយ ដែលមាន រូបរាង​ដូចជា​ប៉ូ​តុង​មូល​មួយ ។ ​ឪពុក​របស់ Brianna បាន​ឲ្យ​ដឹងថា «​ពួកគេ (​គ្រូពេទ្យ​) បាន​ព្យាយាម​សង្គ្រោះ​នាង​រយៈពេល ២ ម៉ោង ប៉ុន្តែ​ពួកគេ​មិនអាច​បញ្ឈប់​ការហូរ​ឈាម​នោះបាន​» ។ លោក​បាន​បន្តថា «​ពួកគេ​ជឿថា ថ្មពិល​ដែល ចូលទៅក្នុង​សរសៃឈាម Carotid របស់​នាង ក្រោយពេល​នាង​បាន​លេប​វា​តាម​បំពង់​អាហារ​របស់ នាង​» ។​

ថ្មពិល​តូច​មួយ ឆក់យក​ជីវិត​ក្មេងស្រី​វ័យ ២ ខួប​

​លោកតា​របស់ Brianna បាន​និយាយថា «​មួយ​នាទី​នាង​នៅ​ល្អ​នៅឡើយ មួយ​នាទី​ក្រោយមក​នាង​ក៏ បាន​ចាក​ចេញពី​ពួកយើង ហើយ​យើង​គិត​អ្វី​ក៏​មិនឃើញ​ដែរ នៅពេលដែល Brianna បាន​លេប​វា នោះ (​ថ្មពិល​)» ។ លោកតា​បាន​បន្តថា «​ឪពុកម្ដាយ​របស់ Brianna មិនបាន​ដឹងថា កូនស្រី​របស់ ពួកគេ​លេប​ថ្មពិល​នេះ​ដោយ​របៀប​ណា​នោះឡើយ ឯ​លោកគ្រូ​ពេទ្យ​ជឿថា Brianna បាន​លេប​វា រយៈពេល ៦ ថ្ងៃ​មកហើយ​រួមទាំង​ថ្ងៃ​ដែល​នាង​តូច​ស្លាប់​» ។​

​ការពិនិត្យ​សាកសព នៅតែ​មិនទាន់​បានបញ្ចប់ ហើយ​ការកំណត់​ពី​មូលហេតុ​នៃ​ការស្លាប់ គឺ​ត្រូវការ ពេលវេលា​បន្ថែមទៀត​ក្នុងការ​កំណត់​ឲ្យ​បាន​ជាក់ច្បាស់ ។ មាន​ករណី​នៃ​ការ​លេប​ថ្មពិល​នេះ​ចំនួន ១១៩៤០ ករណី​ហើយ​នៅក្នុង​សហរដ្ឋអាមេរិក បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៤ នេះ​បើ​យើង​តាម​ទិ​ន្និ​ន័យ​របស់​មជ្ឈមណ្ឌល​ជាតិពុល​របស់​រដ្ឋ (National Capitol Poison Center) ហើយ​ក្នុងចំណោម​ករណី​ទាំងនោះ មានតែ ១៥ នាក់​ប៉ុណ្ណោះ ដែ​លា​បាន​បាត់​បង់ជីវិត ។​

ថ្មពិល​តូច​មួយ ឆក់យក​ជីវិត​ក្មេងស្រី​វ័យ ២ ខួប​

​បើតាម​អ្នកជំនាញ​និយាយថា ថ្មពិល​នោះ​នឹង​ប្រ​ត្តិ​កម្ម​នៅពេលដែល​ខូច​នូវ​ប្រព័ន្ធ​ដំណើរការ​រ​ប​ស់វា ។ ករណី​ដែល​អាចធ្វើ​ឲ្យ​ជនរងគ្រោះ​ស្លាប់ គឺ​នៅពេលដែល​ថ្មពិល​ចាប់ផ្ដើម​បញ្ចេញ​នូវ​សារធាតុ អាល់​កា​ឡាំង ពី​ខាងក្នុង​ចេញមក ៕ ខេមរា​