លោក ហេង សំរិន នឹង​ចូលរួម​ខួប​ទី​៧០​នៃ​ការ​បោះឆ្នោត​សកល​ដំបូង​របស់​វៀតណាម

ប្រធាន​រដ្ឋសភា លោក ហេង សំរិន នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ទៅ​ចូលរួម​ ពិធី​រំឭក​ខួបលើក​ទី​៧០ នៃ​ការ​បោះឆ្នោត​សកល​លើក​ដំបូង របស់​វៀតណាម នា​ទីក្រុង​ហាណូយ ប្រទេសវៀតណាម រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ មករា។

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៤ មករា បញ្ជាក់​ថា ពិធី​រំឭក​ខួប​លើកទី​៧០ នៃ​ការ​បោះឆ្នោត​សកល​លើក​ដំបូង របស់​វៀតណាម គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែលមាន​ខ្លឹមសារ​យ៉ាង​សំខាន់ ចំពោះ​រដ្ឋសភា និង​ប្រជាជន​វៀតណាម ក្នុង​ដំណើរ​ការ​តស៊ូ និង​ដណ្ដើម​ឯករាជ្យ​របស់​ប្រជាជន​រៀតណាម។

កាល​ពីពេលថ្មីៗនេះ ព្រះមហាក្សត្រ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ប្រធាន​ព្រឹទ្ធសភា និង​ប្រមុខ​ការទូត​កម្ពុជា ទើបតែ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម តាម​ការ​អញ្ជើញ​របស់​ភាគី​វៀតណាម និង​ចូលរួម​ប្រជុំ​នានា ដូចជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។