ក្រុមការងារមន្ទីរ ធនធានទឹក និង ឧត្តុនិយម ខេត្តកំពង់ឆ្នាំង បន្តបូមទឹកស្រោចស្រព ស្រូវប្រាំងជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង បានបញ្ជួន ម៉ាស៊ីនបូមទឹកបន្ថែមមួយគ្រឿងទៀត ទៅកាន់ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបូមទឹក សង្គ្រោះស្រូវប្រាំងរបស់បង ប្អូនប្រជាពលរដ្ឋ ។

ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានអោយដឹងថា ចំពោះវិធាន ការបន្ទាន់នេះ មន្ទីរធនធានទឹក ក្រោមការចង្អុលបង្ហាញពីលោក រដ្ឋមន្ត្រី លឹម គានហោ ក៍ដូចជា អភិបាល ខេត្តកំពង់ឆ្នាំងផងដែរ ដើម្បីអនុវត្តស្របតាមគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការបូមទឹកដើម្បីស្រោចស្រពស្រូវប្រាំងទាន់ពេលវេលា  ហើយកន្លងទៅនេះ ក្រុមការងារមន្ទីរធនធានទឹក បានបញ្ជូនម៉ាស៊ូនបូមទឹកជាច្រើនគ្រឿងទៅតាមគោលដៅដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្រោចស្រព ស្រូវប្រាំង មានជាអាថ៌ដូចជា

នៅអាងស្តុបទឹករោងដំរី និង ទំនប់ភេ ស្ថិតក្នុង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ និងអាងស្តុបទឹកជាច្រើនកន្លែង ទៀត ក្នុងស្រុកជលគិរី ស្រុកកំពង់ត្រឡាច ក្នុងខេត្តកំពង់ឆ្នាំង ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអោយដឹងថា វិធានការណ៍សង្គ្រោះបន្ទាន់ នេះគឺមន្ទីរធនធានទឹកបន្តបូមទឹកបញ្ចូលទំនប់អាងស្តុបទឹកក្នុងស្រុកចំនួន៤ ជាបន្តបន្ទាប់នៃខេត្តកំពង់ឆ្នាំង គឺស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និង ស្រុកកំពង់លែង ។

កន្លងទៅ មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹក បានបូមទឹកបញ្ចូលអាងស្តុបទឹក ដូចជា អាងស្តុបទឹកកៀនដា ទំនប់កាត់ក្បាល ទំនប់ត្រីពោធិ៍ ទំនប់ដីក្រហម ទំនប់ខ្លាក្រាប ទំនប់ថ្មី ដែលអាងទឹកទាំងនេះស្ថិតក្នុងឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគិរី ដោយឡែកស្រុកកំពង់ត្រឡាចមានទំនប់អាងទឹកស្តីទ្រេត និងទំនប់៣ទៀត ស្ថិតក្នុងឃុំអំពិលទឹក ក្នុងស្រុករលាប្អៀរ ទំនប់ភេ និងទំនប់ រោងដំរី។ មន្ទីរធនធានទឹកនឹងបន្តយសកម្មភាពនេះ រហូតដល់ទទួលបាននូវការឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ទោះមិនបាន គ្រប់១០០% ក៍អាចដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋបានមួយគ្រាផងដែរ ។