CPP-CNRP កំណត់ពេល ជួបគ្នាម្តងទៀត នៅថ្ងៃទី១៣ មករា

ភ្នំពេញ៖ តំណាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ(CNRP) នឹងជួបពិភាក្សាគ្នាម្តងទៀតនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ខាងមុខ ដើម្បីពិភាក្សាទៅលើចំណុចសេសសល់មួយចំនួន ក្រោយពីជួបគ្នានៅល្ងាចថ្ងៃទី៤ មករានេះ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចជំនួបជាមួយគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី៤ មករា ថា ក្នុងកិច្ចជំនួបបក្សទាំងពីរបានពិភាក្សាទៅលើចំណុច២១ដែលក្រុមសហជីពបានដាក់ជូន។ប៉ុន្តែក្នុងការពិភាក្សានេះ បានសម្រេចតែ២ចំណុចប៉ុណ្ណោះ ហើយនៅសល់១៩ ចំណុចទៀត។

លោកបន្តថា ចំណុចដែលនៅសល់នេះ គឺនឹងកំណត់ពេលវេលាជួបគ្នាម្តងទៀតនៅថ្ងៃទី១៣ មករា សប្តាហ៍ក្រោយ៕

CPP-CNRP កំណត់ពេល ជួបគ្នាម្តងទៀត នៅថ្ងៃទី១៣ មករា

CPP-CNRP កំណត់ពេល ជួបគ្នាម្តងទៀត នៅថ្ងៃទី១៣ មករា

CPP-CNRP កំណត់ពេល ជួបគ្នាម្តងទៀត នៅថ្ងៃទី១៣ មករា

CPP-CNRP កំណត់ពេល ជួបគ្នាម្តងទៀត នៅថ្ងៃទី១៣ មករា