ព្យាបាលជំងឺ ដើមឈើ នៅតំបន់ រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ដោយសារកត្តាធម្មជាតិ និងមនុស្សបានធ្វើឲ្យ ដើមឈើធំៗខ្លះ មានជំងឺដែលចាំបាច់ ត្រូវធ្វើការព្យាបាលឱ្យទាន់ពេល ដើម្បីឲ្យដើមឈើលូតលាស់ល្អ មានសុខភាពរឹងមាំឡើងវិញ។

គេហទំព័រអាជ្ញាធរអប្សរាបានឲ្យដឹងថា តំបន់រមណីយដ្ឋានអង្គរ ប្រាសាទ ព្រៃឈើ និងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជាក់ស្តែង កិច្ចប្រជុំ ICC-Angkor ក៏បានសម្រេចផងដែរថា នៅក្នុងឧទ្យានអង្គរមានធាតុសំខាន់បំផុត ចំនួន០៣ គឺប្រាសាទតំណាងឱ្យ (វប្បធម៌) ធម្មជាតិ (ដើមឈើ សត្វព្រៃ ទឹក។ល។) និងសហគមន៍ (ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី) ដែលអាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។

ក្នុងចំណោមធាតុទាំងបីនេះ ដើមឈើបានធ្វើឲ្យឧទ្យានអង្គរ មានសោភណភាពស្រស់ស្អាត និងជារនាំងការពារប្រាសាទផងដែរ។ ប៉ុន្តែដោយសារកត្តាធម្មជាតិនិងមនុស្សបានធ្វើឲ្យដើមឈើធំៗខ្លះ មានជំងឺដែលចាំបាច់ត្រូវ ធ្វើការព្យាបាលឱ្យទាន់ពេល ដើម្បីឲ្យដើមឈើលូតលាស់ល្អ មានសុខភាពរឹងមាំឡើងវិញ។

ក្នុងបទបង្ហាញដល់អង្គពិធី នាឱកាសបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ កាលពីថ្ងៃទី៣១ ធ្នូម្សិលមិញនេះ លោក ទូច តេត្រា ប្រធានការិយាល័យគ្រប់គ្រងទេសភាពវប្បធម៌នៃ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដើមឈើក៏ដូចមនុស្សដែរ វាត្រូវការអុកស៊ីសែន ការសម្រាក ចំណីអាហារ ទឹក មានជំងឺ និងត្រូវការព្យាបាលដូចគ្នា៕

ព្យាបាលជំងឺ ដើមឈើ នៅតំបន់ រមណីយដ្ឋានអង្គរ

ព្យាបាលជំងឺ ដើមឈើ នៅតំបន់ រមណីយដ្ឋានអង្គរ

ព្យាបាលជំងឺ ដើមឈើ នៅតំបន់ រមណីយដ្ឋានអង្គរ

ព្យាបាលជំងឺ ដើមឈើ នៅតំបន់ រមណីយដ្ឋានអង្គរ