គ្រូ​បង្វឹក Liverpool ជំរុញ​ឲ្យ​ក្លិប​បង្កើន​ការ​លេង

គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់ Liverpool លោក Jurgen Kloppបាន​ជំរុញ​ឲ្យ​កីឡាករ​ក្នុង​ក្លិប​របស់​លោក​បង្កើន​ការ​តាំង​ចិត្ត​ក្នុង​ការ​លេង​ដើម្បី​បាន​ឈាន​បន្ត​ទៅ​វគ្គ​ក្រោយៗ​ទៀត​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​ក្លិប​នេះ​បាន​ប្រកួត​ចាញ់​ក្លិប West Ham United ក្នុង​លទ្ធផល ២​ទល់​នឹង ០។

27-story-2

លោក Klobb បាន​កំណត់​ថា​ ការ​ប្រកួត​នៅ​ក្នុង​ខែ​នេះ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្លិប​របស់​លោក ដែល​ក្នុង​នោះ​រួម​មាន​ការ​ប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​នឹងក្លិប​ Stroke City ព្រមទាំង​ការ​ប្រកួត​ក្នុង​ក្រប់​ខណ្ឌ FA Cup ជា​មួយ​ក្លិប​ Arsenal និង ​ Manchester United ផងដែរ។

លោកបាន​ទាម​ទារ​ឲ្យ​មាន​ការ​រីក​ចម្រើន​ភ្លាមៗ​បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង West Ham United។

គួរ​រំលឹក​ផង​ដែរថា នៅ​ក្នុង​ការ​ប្រកួត​នោះ West Ham United បាន​រក​បាន​គ្រាប់​បាល់​ពីរ​គ្រាប់​តាម​រយៈ​ការ​តែត​បញ្ចូល​ទី​របស់​កីឡាករ​ពីរ​នាក់ គឺ​កីឡាករ​ Michail Antonio និង Andy Carroll ដែល​ជា​អតីត​កីឡាករ​ម្នាក់​របស់​ក្រុម​ហង្ស​​ក្រហមម្នាក់​ដែរ។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ដឹក​នាំ​ចាញ់​ ៤ ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League នេះ​បាន​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​អស់​សង្ឃឹម​ទេ តែ​វាគឹ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​មាន​កំហឹង។ កីឡាករ​របស់​យើង​បាន​គ្រប់​គ្រង់​បាល់​បាន​យ៉ាង​ល្អ តែ​យើង​បាន​ជួប​សំណាង​អាក្រក់​ប៉ុន្មាន​លើក ហើយ​វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នោះ​ឡើយ»។

លោក ​​Klopp មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ខ្សែ​ការពារ​របស់​ក្លិបលោក​នៅ​ក្នុង​ការ​ប្រកួត​នោះ ជាពិសេស​ការ​ដែល​ពួកគេ​បណ្តោយ​ឲ្យ​គូ​ប្រកួត​រក​គ្រាប់​បាល់​បាន​ទាំង​ពីរ​គ្រាប់​តាម​រយៈ​ការ​តែត​ដោយ​ក្បាល។

លោក​និយាយ​ថា៖​ «ខ្សែការពារ​របស់​យើង​បាន​ដឹង​ហើយ​ថា Andy Carroll ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​កំពុង​លេង​ឲ្យ​ក្លិបWest Ham United តែ​ហេតុអ្វី​ក៏​ពួកគេ​នៅ​តែ​បណ្តោយ​ឲ្យ​គេ​តែត​បញ្ចូល​ទី​បាន? ខ្សែការពារ​របស់​យើង​ពិត​ជា​លេង​អន់​មែន​ទែន។ វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ខឹង​ខ្លួន​ឯង​មែន​ទែន​នៅ​ថ្ងៃ​នេះ»។ TN