ខឹង​នឹង​ប្រពន្ធ​រត់ចោល​ញយ​ដង ប្តី​កំណាច​ទាញ​កាំ​បិតប័ង​តោ​កាប់​ចិញ្ច្រាំ​ប្រពន្ធ​គ្មាន​ញញើត​ដៃ​ដើម្បី​ប​ថ្ថយ​កំហឹង​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជា​អ្នកដើរ​រើស​អេតចាយ​ម្នាក់​បាន​យក​កាំ​បិតប័ង​តោ​មុខ​ស​ស្ញា​ច កាប់​ចិញ្ច្រាំ​ក្បាល​ប្រពន្ធ​និង​កាប់​ដៃ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូន​យកទៅ​ស​ង្គ្រៅ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ អំពើ​កាប់​ប្រហារ​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្ទះជួល​ក្នុង​តំបន់​ទំនប់រលក​ក្នុង​ក្រុម​៣១​ភូមិ​៣​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​មូលហេតុ​បង្ក​ឲ្យ​មាន​អំពើហិង្សា​នេះ ជន​ដៃ​ឆៅ​និយាយប្រាប់​សមត្ថកិច្ច​ថា ដោយសារតែ​រូបគេ​ខឹង​នឹង​ប្រពន្ធ​ឧស្សាហ៍​រត់ចោល​គេ​ញឹកញាប់​ពេក​។ ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ​គង់ នៅ អាយុ​៣៩ ចំណែក​ជន​រង គ្រោះ ជា​ប្រពន្ធ​មានឈ្មោះ នួន ស៊ីណា អាយុ​៣៨​ឆ្នាំ ពួកគេ​ស្នាក់នៅ​ផ្ទះជួល​ក្នុង​តំបន់​ទំនប់រលក​ក្នុង​ក្រុម​៣១​ភូមិ​៣​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចាប់​ឃាត់ខ្លួន​ហើយ​៕ សមុទ្រ​ខៀវ​ ​

KA-04-01-2016-17 KA-04-01-2016-18 KA-04-01-2016-19 KA-04-01-2016-20