តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់

ចូល​មកដល់​ឆ្នាំ ២០១៦ ភ្លាម​តារា​សម្តែង​ស្រី​កូរ៉េខាងត្បូង​ដ៏​ល្បីល្បាញ​នាង ហា ជី​វ៉ុ​ន​(Ha Ji-won)  ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ម្ចាស់​ក្ស​ត្រី គី​ស៊ុ​ង​យ៉ាង​» (Empress Ki) បាន​ជួប​នូវ​រឿង​សោកសៅ​បំផុត​ដោយសារតែ​ឪពុក​របស់​នាង​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី ០២ ខែមករា កន្លងទៅ​ថ្មីៗ​នេះ​ដោយសារ​ជំងឺ ។

តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់

នៅពេលដែល​ព័ត៌មាន​ដំបូង​នៃ​ការស្លាប់​របស់​ឪពុក​តារា​សម្តែង​វ័យ ៣៧ ឆ្នាំ ហា ជី​វ៉ុ​ន បាន​ចុះផ្សាយ​លើ​ប្រព័ន្ធ Internet ភ្លាម បានធ្វើ​ឲ្យ​អារម្មណ៍​របស់ ហា ជី​វ៉ុ​ន ក៏ដូចជា​គ្រួសារ​ទាំងមូល​មាន​ភាព​តក់ស្លុត​យ៉ាងខ្លាំង ព្រោះ​អការ​របស់​អ្នកជំងឺ​មិនបាន​ធ្វើទុក្ខ​អ្វី​ឡើយ​ នៅក្នុង​យប់​ដែល​ទៅដល់​មន្ទីរពេទ្យ​ដំបូង ។

តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់

សម្រាប់​ពេលនេះ​សាកសព​ឪពុក​របស់​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​នាង ហា ជី​វ៉ុ​ន កំពុងតែ​ស្ថិតនៅក្នុង​សាល​សាកសព​ក្នុង​មន្ទីរពេទ្យ ក្រុង​សេ​អ៊ូ​ល នៅឡើយ ហើយ​ក្នុងពេល​នេះដែរ​គ្រួសារ​សព​កំពុងតែ​ត្រៀម​រៀបចំ​ពិធី​បុណ្យសព​ទៅតាម​ប្រពៃណី​របស់​ជនជាតិ​កូរ៉េខាងត្បូង ៕ (​ប្រព​ភ អ​ល​ខេ​ប៉ប​) កុសល

តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់ តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់

តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់ តួឯក​ស្រី ហា ជី​វ៉ុ​ន កំពុង​ជួប​ទុក្ខ​ធ្ងន់