តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

​អ្នកនាង រី​ឈៀ អុម​រ៉ា​វ៉ា​ដី (Richie Omrawadee) ជាតា​រា​ឯក​ស្រី​ជនជាតិ​ថៃ វ័យ ២១ ឆ្នាំ កូនកាត់ ៦ សាសន៍ គឺ ថៃ ហ្វីលីពីន អូស្ត្រាលី ស្វី​ស អង់គ្លេស និង អេស្បាញ​។ ភាពលេច​ធ្លោ​របស់​អ្នកនាង​គឺ​គ្រាន់តែ​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ភ្លាម ក៏មាន​ឱកាស​បាន​សម្តែង​ជា​តួឯក​ស្រី​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែលមាន​ចំណងជើង​ថា «​គូកម្ម​» (Koo Kum 2013) ហើយ​ថែមទាំង​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​កំពូល​តារា​ប្រុស​លេចធ្លោ​របស់​ប៉ុស្តិ៍​លេខ ៣ ដែលជា Idol របស់​ទស្សនិកជន​រាប់លាន​អ្នក​គឺ​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya)​។​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

​រឿង «​គូកម្ម​» ដែល​អ្នកនាង រី​ឈៀ សម្តែង​ជា​គូ​ជាមួយ​លោក ណា​ដេ​ត បានធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ក្នុងស្រុក ដែល​ចំណូល​នៃ​ការលក់​សំបុត្រ​គឺ​ឈាន​រហូតដល់ ២ លាន​ដុល្លារ​អាមេរិក (៧០ លាន​បាត​) ។ បន្ទាប់ពី​បញ្ចប់​ការសម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​នៅ​ឆ្នាំ ២០១៣ អ្នកនាង រី​ឈៀ ក៏​បន្ត​យក​តំណែង​ជា​តួឯក​ស្រី​ខ្សែភាពយន្ត​ភាគ​នៅ​ឆ្នាំ ២០១៤ ដែលមាន​ចំណងជើង​ថា «​ក្រមុំ​ឆ្នាស់​គិញ​សម្ងាត់​» (Suey Rai Sai Lub) ដោយ​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក បម ថៈ​នី​ន (Bomb Tanin) ។​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

​សម្រាប់​មិត្ត​អ្នកគាំទ្រ​របស់​អ្នកនាង រី​ឈៀ ប្រហែលជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ដឹងថា តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​។ កាលពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦ អ្នកនាង រី​ឈៀ បានធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​នៅ​ខេត្ត​ឈៀន​ម៉ៃ ហើយក៏​បាន​ជិះ​កង់​កម្សាន្ត​ជុំវិញ​មាត់ទន្លេ​ជាមួយ​ឪពុក ប៉ុន្តែ​មិន​ប្រយ័ត្ន​ក៏​កើត​ឧប្បត្តិហេតុ​វេរ​ចង្កូត​រអិល​ធ្លាក់​ពីលើ​ថ្នល់​ធ្វើ​ឱ្យដៃ​ឆ្វេង​រងរបួស បាក់​ឆ្អឹងកដៃ និង បង្ក​ជា​ស្នាម​នៅលើ​ផ្ទៃមុខ​។​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

​ក្រុមគ្រួសារ​របស់​អ្នកនាង រី​ឈៀ បា​នប​ញ្ចូ​ន​អ្នកនាង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឈៀន​ម៉ៃ ដោយ​ត្រូវ​ចូល​បន្ទប់វះកាត់​ត​ឆ្អឹង​ដែល​បាក់ ប៉ុន្តែ​មុន​ប​ញ្ចូ​ន​មកដល់​មន្ទីរពេទ្យ​គឺ​អ្នកនាង រី​ឈៀ បាន​បាត់បង់​ឈាម​យ៉ាងច្រើន ដូចនេះ​រាងកាយ​នៅ​ទន់ខ្សោយ​ខ្លាំង​។ បើតាម​របួស​របស់​អ្នកនាង រី​ឈៀ គឺ​យ៉ាង​យោ​ចណាស់​គី​ទាមទារ​រយៈ​ថែទាំ ២ ខែ ទើប​អាចធ្វើ​ចលនា​បាន​ដូច​ធម្មតា ហើយ​សម្រាប់​គ្រោះថ្នាក់​លើក​នេះ​ចាត់ទុកថា គ្រោះ​លាង​សម្អាត​រឿង​ស៊យ​ដើមឆ្នាំ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

តួឯក​ស្រី​រឿង «​គូកម្ម​» ជួប​គ្រោះថ្នាក់​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​