គង់ ច័ន្ទស្រីមុំ ត្រៀមបង្ហាញ វីដេអូ បង្រៀនពី របៀបផាត់មុខ ប្រជែង ជាមួយ មាន សូនីតា

ភ្នំពេញ: កន្លងមកទស្សនិកជន និង មិត្តៗយុវវ័យធ្លាប់បាន ឃើញ កញ្ញា មាន សូនីតា បង្ហាញ ពីវិធីសាស្ត្រផាត់មុខ បែបងាយៗ បង្កើនសម្រស់ស្រស់ស្អាត ដោយ នាង តែងតែបង្ហាញ ជាសារធារណៈ ដល់ទស្សនិកជក នៅក្នុងនោះគេសង្កេតឃើញថា រាល់វីដេអូរបស់នាង បង្ហោះម្តងៗគឺ ទទួលបានការចុចមើល និងគាំទ្ររាប់ម៉ឺននាក់។

ខណៈដែល តារាសម្តែងស្រីល្បី ឈ្មោះ ក្នុងរឿង "ស្នេហ៍ ៩" កញ្ញា មាន សូនីតាកំពុងតែទទួលបានការគាំទ្រទៅលើការបង្ហាញឃ្លីបវីដេអូ បង្រៀនពីវិធីសាស្ត្រផាត់មុខនោះ ស្រាប់តែថ្មីៗនេះ ស្រីស្អាតសាច់សកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានបង្ហើបប្រាប់អ្នកគាំទ្រ និងទស្សនិកជនថា ខ្លួនក៏មានគម្រោងចង់បង្ហាញវិធីសាស្ត្រផាត់មុខ និងវិធីសាស្ត្រថែរក្សាមុខផងដែរ។

តារាសម្តែងរូបនេះ បានសរសេរបង្ហោះនៅលើ Facebook របស់ខ្លួនបែបទាមទារ ការចាប់អារម្មណ៍ថា « សុំសួរមួយណាចា!! តើបងប្អូននិងមិត្តៗទាំងអស់ ចង់អោយនាងខ្ញុំបង្ហាញនូវវីដេអូ បង្រៀនអំពីវិធីផាត់មុខ និងថែរក្សាស្បែកដែរឫទេ? ព្រោះមានបងប្អូនមួយចំនួន បានសូមសំណូមពរខ្ញុំបង្ហាញនូវ វិធីផាត់មុខនិងថែរក្សាស្បែក មុខប្រចាំថ្ងៃ។ បើសិនជាបងប្អូននិងមិត្តៗទាំងអស់គាំទ្រឲ្យនាងខ្ញុំ Comment ម្នាក់មួយម៉ាតមកណា ដើម្បីជាកំលាំងចិត្ត»។

តាមរយៈការបង្ហាញសារបែបនេះ បានធ្វើអោយទស្សនិកជន គិតថាស្រីស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ ទំនងជាចង់ប្រជែងស្នាដៃផាត់មុខជាមួយ មាន សូនីតា ហើយមើលទៅ ព្រោះថាចាប់ តាំងពី សូនីតា បង្ហាញឃ្លីប បង្រៀន ពីការផាត់មុខមកនាង ហាក់ឡើងកូដ និងមានទស្សនិកជន កាន់តែច្រើនស្គាល់នាង ដូច្នេះក្នុងនាមនាង ជាស្រីស្អាតម្នាក់ ដែលបើបង្ហាញឃ្លីបវីដេអូបែបនោះ ប្រាកដជាទទួលបាន ការគាំទ្រមិនចាញ់គ្នាទេ ៕