នាយពែកមី រងការរិះគន់ថា ជាក្រុមកំប្លែងថោកទាប និងអសីលធម៌

ភ្នំពេញ៖ តារាកំប្លែងដែលកំពុង តែមានឈ្មោះបោះសំឡេងឈរ នៅលំដាប់កំពូលប្រចាំក្រុមកំប្លែង CTN នាយពែកមី នាពេលនេះកំពុងតែរងនូវព្រនង់នៃការរិះគន់ និងជេរប្រមាថបែបជាន់ពន្លិច យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង Facebook ដោយបានលើកឡើងថា ក្រុមកំប្លែងរបស់លោក និងលោកជាក្រុមកំប្លែង ថោកទាបចូលចិត្តនិយាយប្រមាថជីវិតគេ និងអសីលធម៌ជាដើម ។

តាមរយៈ Page ដែលមានឈ្មោះថា Troll Second-Hand បានសរសររិះគន់ចំៗ ទៅលើតារាកំប្លែង នាយ ពែកមី និងអ្នកដឹកនាំក្រុមកំប្លែង លោកតា វ៉ិចទ័រ ជាភាសាខ្មែរថាយ៉ាងវែងអន្លាយថា « កំប្លែងនាយពែកមី ក្រោមការដឹកនាំរបស់លោកតា វ៉ិចទ័រ បានក្លាយជាក្រុមកំប្លែង ដ៏សែនថោកទាបបំផុត ក្នុងចិត្តខ្ញុំចាប់តាំងពីថ្ងៃ ដែលក្រុមនេះយកជម្ងឺនាយ តាក់ស៊ី មកលេងសើចប្រមាថជីវិតគាត់ ។ ហើយថ្មីៗនេះ ក្រុមនេះបាននឹងកំពុងក្លាយ ជាក្រុមតណ្ហាដឹកមុខ ក្រុមអសីលធម៌ ដោយយកប្រពន្ធ នាយ តាក់ស៊ី មកលេង ស្ទាបអង្អែលដូចដាច់ដាបដណ្តើមគ្នាបីដូចសុនខ» ។

នៅក្នុងសារដដែលនោះ បានសរសេររៀបរាប់ បង្ហាញពីអារម្មណ៍មិនពេញចិត្តនិងស្នើរឲ្យលោកតា វ៉ិចទ័រ ពិចារណាចំពោះការសម្តែងនោះ ទៀតថា «បើខ្ញុំចាំមិនខុសថ្ងៃឆ្លងឆ្នាំមានឈុតសម្តែងមួយ ដែលនាយ ក្រូច យកប្រពន្ធនាយតាក់ស៊ី មកលេងសើច បន្ទាប់មកនាយតាក់ស៊ីខឹង ពែកមី គេថានែអា តាក់ស៊ី បើលេងចឹងហ្អែងខឹង អូខេ ឲ្យប្រពន្ធហែងទៅធ្វើសំណង់វិញទៅ... សួរថាសមទេសម្តីបែបហ្នឹង លោកតាវ៉ិចទ័រ គួរមើលឡើងវិញ វាពិតជាអសីលធម៌ហួសហេតុពេកហើយ?» មិនតែប៉ុណ្ណោះសូម្បីតែ នៅក្នុង Comment ក៏មានអ្នករិះគន់លោកច្រើនគួរសមដែរ ទាក់ទងទៅនិងការសម្តែង ។

ពាក់ព័ន្ធទៅនឹងការរិះគន់បែបចំៗ និងវាយប្រហារទៅលើតារាកំប្លែងនាយ ពែកមី នេះដែរ គេហទំព័រកម្សាន្ត Looking TODAY បានទាក់ទងទៅលោក ដើម្បីសាកសួរដែល ប៉ុន្តែលោកបានលើកទូរស័ព្ទ មិនទាន់ទាំងបានសួរនាំផង លោកបាននិយាយយ៉ាងខ្លីថា «សុំទោសខ្ញុំមិនអាចផ្តល់បទសម្ភាសន៍បានទេ ព្រោះជាប់ប្រជុំចាំលើកក្រោយ» ប៉ុន្តែទោះជាយ៉ាងណា យើងនឹងរង់ចាំស្វាគមន៍ ចំពោះការចេញមុខបកស្រាយរបស់លោក នាពេលក្រោយទៀត ៕

នាយពែកមី រងការរិះគន់ថា ជាក្រុមកំប្លែងថោកទាប និងអសីលធម៌

នាយពែកមី រងការរិះគន់ថា ជាក្រុមកំប្លែងថោកទាប និងអសីលធម៌

នាយពែកមី រងការរិះគន់ថា ជាក្រុមកំប្លែងថោកទាប និងអសីលធម៌

នាយពែកមី រងការរិះគន់ថា ជាក្រុមកំប្លែងថោកទាប និងអសីលធម៌