តារាសម្តែង Kim Soo Hyun បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ក្រោយទទួលបានពាន Best Couple ជាមួយលោក Cha Tae Hyun

កូរ៉េ៖ កំពូលតារាសម្តែង Kim Soo Hyun បានបង្ហាញពីចំណាប់អារម្មណ៍ ក្រោយទទួលបានពាន Best Couple Award ជាមួយតារាសម្តែង លោក Cha Tae Hyun ក្រោយថតបញ្ចប់ភាពយន្តថ្មី “Producer” ។

ព័ត៌មានពីគេហទំព័រ Korea Times បានឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះថា ក្នុងកម្មវិធី “Entertainment Weekly” របស់ទូរទស្សន៍ KBS 2TV តារាសម្តែងវ័យ២៧ឆ្នាំ លោក Kim Soo Hyun បានសម្តែងពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយទទួលបានពាន Best Couple Award ជាតារាសម្តែងវ័យ៣៩ឆ្នាំ លោក Cha Tae Hyun ថា “ការទទួលបានពាន Best Couple ជាមួយតារាប្រុសដូចគ្នា លោក Tae Hyun គឺរឿងដ៏ចម្លែកណាស់សម្រាប់ខ្ញុំ ” ។

កាលពីឆ្នាំ២០១៥កន្លង ទៅថ្មីៗនេះ Kim Soo Hyun ដែលត្រូវគេដឹងថាជា តារាសម្តែងដែលរកចំណូលបានច្រើនជាងគេ នៅកូរ៉េខាងត្បូងនោះ ក៏ធ្លាប់ទទួលបានពានរួមគ្នា ជាមួយតារាសម្តែងជើងចាស់ អ្នកស្រី Go Doo Shim ផងដែរ ដោយសារការសម្តែង ដ៏ឥតខ្ចោះរបស់ពួកគេ ៕