ឪពុកតារាសម្តែងនាង Ha Ji Won ស្លាប់ភ្លាមៗ ដោយសារជង្ងឺគាំងបេះដូង

កូរ៉េ៖ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៦នេះថា ឪពុករបស់តារាសម្តែងនាង Ha Ji Won បានស្លាប់ភ្លាមៗ ដោយសារជង្ងឺគាំងបេះដូង កាលពីព្រឹកថ្ងៃទី២ ខែមករានេះ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការបាត់បង់ឪពុកក៏ដូចជា សមាជិកម្នាក់ភ្លាមៗបែបនេះ ក្រុមគ្រួសាររបស់ តារាសម្តែងវ័យ៣៧ឆ្នាំ Ha Ji Won ពិតជារឿងមួយដែលមិនអាចទទួលយកបាន ដោយសារឪពុករបស់នាង លោក Jeon Yoon Bok មិនធ្លាប់ឈឺទាល់តែសោះ ។

ក្រោយទទួលដំណឹងអកុសលនេះ សាច់ញាតិនិងមិត្តរួមអាជីពរបស់ Ha Ji Won ភ្លាមៗបានចូលរួមរំលែកទុក្ខ ក៏ដូចជាផ្តល់កម្លាំងចិត្ត ដល់នាងផងដែរ ៕

ឪពុកតារាសម្តែងនាង Ha Ji Won ស្លាប់ភ្លាមៗ ដោយសារជង្ងឺគាំងបេះដូង

ឪពុកតារាសម្តែងនាង Ha Ji Won ស្លាប់ភ្លាមៗ ដោយសារជង្ងឺគាំងបេះដូង