សុវណ្ណ មករា ផ្ទុះជម្លោះតាម Facebook ជាមួយភរិយារបស់ សុភ័ណ្ឌ ឡារី

ភ្នំពេញ៖ ជម្លោះដ៏ក្តៅគគុកមួយ បានផ្ទុះឡើង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook រវាងតារាសម្តែង លោក សុវណ្ណ មករា និងភរិយារូបស្អាតរបស់ លោក សុភ័ណ្ឌ ឡារី បន្ទាប់ពីតារាសម្តែងរាងខ្ពស់ស្រឡះ លោក មករា បាន Comment ចូលទៅក្នុង Facebook នោះថា ការងារមនុស្សធម៌ ដែលនាងបង្ហាញជាសាធារណៈ បង្អួតទស្សនិកជននោះ គ្រាន់តែជាការសម្តែងមិនមែន ចេញពីចិត្តឡើយ ។

កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ គឺជាថ្ងៃបុណ្យណូអែល គេឃើញ ភរិយារបស់អតីតតារាសម្តែង លោក សុភ័ណ្ឌ ឡារី បង្ហោះរូបជាច្រើន ស្តែងឲ្យឃើញពីសកម្មភាព មនុស្សធម៌របស់នាង និងក្រុមការងារដែលបាននាំ យកអាហារទៅចែកជូន ជនដែលរស់នៅតាមចញ្ចើមផ្លូវ ដែលជួបប្រទះការខ្វះខាត ។ តែអ្វីដែលធ្វើឲ្យនាងមាន ការខឹងសម្បារចេញមុខបកស្រាយនោះ គឺនៅពេលដែលនាងបានឃើញ លោក សុវណ្ណ មករា បានធ្វើការសរសេរ Comment ថាសកម្មភាពរបស់នាង គឺជាការសម្តែងទៅវិញ ។

ភរិយារូបស្អាតវ័យក្មេងរបស់ លោក សុភ័ណ្ឌ ឡារី ដែលមានឈ្មោះនៅក្នុង Facebook ថា Lydia Sros Norn បានសរសេរសារវែងអន្លាយបង្ហោះ Facebook តបតនិងបញ្ចេញកំហឹង ទៅតារាសម្តែងបុរសសង្ហារមាឌធំ លោក សុវណ្ណ មករា ថា « នាងខ្ញុំ Lydia មានក្តីរំភើបខ្លាំងណាស់ ដែលបានលោកតារាម្នាក់ឈ្មោះថា Sovann Makara បានចំណាយពេលវេលា មក Comment លើរូបរបស់នាងខ្ញុំ ហើយគាត់បាននិយាយថា ហើយរូបនោះតាមពិតទៅមានលោកពូម្នាក់ គាត់បានយកទៅផុស ដោយនាងខ្ញុំក៏អត់បានដឹងដែរ លោកពូគាត់បានយកទៅផុស នៅក្នុង Page របស់គាត់ ទើបតែគាត់បាន massage មកនាងខ្ញុំនៅក្នុង Facebook ប្រាប់នាងខ្ញុំថារូបភាព និងអត្ថន័យ ដែលនាងខ្ញុំសរសេរ ហើយយកទៅPost ឥឡូវ Page របស់លោកពូមានមនុស្សចូលមើល like ហើយនិង Comment ច្រើនណាស់ ហើយខ្ញុំក៏ចូលទៅមើល ហើយក៏ឃើញនៅអ្វីដែលលោកសរសេរ នាងខ្ញុំសូមអរគុណ សម្រាប់ការចំណាយពេលវេលា ដ៏មានតំលៃរបស់លោក មកសរសេរសរសើរនាងខ្ញុំ ដោយមានបង្កប់ន័យ តាមពិតលោកគួរតែប្រើពេលវេលារបស់លោក ក្រោយពីការដើរសម្តែងនោះសិន»។

តាមរយៈសារដែលនាងបង្ហោះបានសរសេរបញ្ចេញកំហឹងទៀតថា «ក្នុងនាមលោកគឺជាតារាសម្តែងម្នាក់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេស ទទួលស្គាល់ថា ជាតារាសម្តែង តើលោកក្នុងនាម ជាតារាសម្តែងដែល ប្រជាជនទូទៅបានស្គាល់នោះ បានប្រើជាប្រយោជន៍ សម្រាប់ប្រទេសជាតិខ្លះ ហើយរឺនៅ? អ្វីដែលនាងខ្ញុំធ្វើគឺចេញមកពីទឹកចិត្ត នាងខ្ញុំគឺជាកូនខ្មែរ ឃើញទុក្ខលំបាករបស់ប្រជាជនខ្មែរនេះ គឺជាអ្វីដែលនាងខ្ញុំខំលះបង់ ហើយខំធ្វើដើម្បីប្រទេសជាតិ សូមបញ្ជាក់នៅថ្ងៃយប់នោះ គឺនាងខ្ញុំចំណាយពេលវេលា លុយ សាំងឡានខ្លួនឯងដើម្បីទៅស្វែងរកពួកគាត់ដែលរស់នៅ តាមចញ្ចើមផ្លូវ និង សំយ៉ាបផ្ទះដែរ គ្មានអាហារសម្រាប់ញុំា ហើយនៅយប់នោះគឺជាថ្ងៃបុណ្យ Christmas អ្នកទាំងអស់គ្នាមានអ្វីហូបចុកគ្រប់គ្រាន់ តែចំណែកឯពួកគាត់វិញ រកតែកន្លែងគេងគ្មានផង នាងខ្ញុំនឹកឃើញបែបនេះហើយ ទើបទៅធ្វើការទាំងយប់ ដើម្បីឲ្យពួកគាត់មានអីញុំា តើរវាងខ្ញុំដែលមិនមែន ជាតារាសម្តែងហើយនិងលោកជាតារាសម្តែង តើអ្នកណាពូកែសម្តែងជាង? » ៕