ក្រុមរាំ Laysha រងការរិះគន់ក្រោយរាំ បែបសិចដាក់ទស្សនិកជន

កូរ៉េ៖ សមាជិកទាំង៥នាក់របស់ក្រុមរាំ Laysha ដែលគេស្គាល់ថាជាក្រុមរាំសិចស៊ី តែងតែបង្អើលអារម្មណ៍ទស្សនិកជនថ្មីៗនេះបានទទួលការរិះគន់ម្តងទៀតដោយសារក្បាច់រាំសិចស៊ីហួសហេតុរបស់ពួកគេ។

ព័ត៌មាន Korea Times បានឲ្យដឹងនៅថ្ងៃទី៤ខែមករាឆ្នាំ២០១៦នេះ ថាក្រុមរាំ Laysha របស់ ផលិតកម្ម JS Entertainment បានបង្ហាញក្បាច់រាំស្រើបស្រាលដោយមិនមានអៀនខ្មាស់ជុំវិញប្រុសម្នាក់ក្នុងឈុតទាហានធ្វើឲ្យប្រុសម្នាក់នោះចង់លោតចេញពីលើកៅអីដោយព្រឺនឹងក្បាច់រាំរបស់ពួកនាងៗ ។

ក្នុងពេលថ្មីៗកន្លងទៅមានសមាជិករូបស្រស់ម្នាក់ឈ្មោះ Goeun របស់ក្រុម Laysha នេះបានធ្វើឲ្យផ្អើលបណ្តាញអ៊ីធឺណេតដោយសារក្បាច់រាំរបស់ខ្លួន ប៉ុន្តែលើកនេះមិនមែនម្នាក់នោះទេគឺទាំងអស់គ្នាតែម្តង ៕

ទស្សនាវីដេអូជាមួយ Looking TODAY ទាំងអស់គ្នា!

ក្រុមរាំ Laysha រងការរិះគន់ក្រោយរាំ បែបសិចដាក់ទស្សនិកជន