នាង HyunA ត្រូវអ្នកគាំទ្រលើកឡើងថា ដូចជាលែងមានភាពអៀនខ្មាស់

កូរ៉េ៖ តារាចម្រៀងរូបស្រស់ របស់ក្រុមចម្រៀង 4minute នាង HyunA បានជាប់រហ័សនាម ជាតារាចម្រៀងសិចស៊ី ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសារមួយរយៈចុងក្រោយនេះ ស្ទើរតែគ្រប់វីដេអូចម្រៀងរបស់នាង គឺបានបង្ហាញសាច់ដងខ្លួនស្ទើរគ្មានសល់ ដោយមិនញញើតកាមេរ៉ាទាល់តែសោះ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នេះថា តារាចម្រៀងវ័យ ២៣ឆ្នាំនាង HyunA តែងតែធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាបណ្តាញសារព័ត៌មាននានា មានការភ្ញាក់ផ្អើល ដោយសារការបង្ហាញសាច់ដងខ្លួនរបស់នាង ស្ទើរទាំងស្រុង ហើយរូបភាពរបស់តារាចម្រៀងរូបនេះ កំពុងទទួលចំណាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់អ្នកគាំទ្រតារាចម្រៀងកូរ៉េ ៕

នាង HyunA ត្រូវអ្នកគាំទ្រលើកឡើងថា ដូចជាលែងមានភាពអៀនខ្មាស់