Jet Li និងTony Jaa នឹងចូលរួមជាមួយ Vin Diesel សម្ដែងក្នុងរឿង “xXx 3”

តារាក្បាច់គុនកុងហ្វូ Jet Li និងតារាក្បាច់គុនថៃ Tony Jaa នឹងចូលរួមសម្ដែងវគ្គថ្មីរឿង “xXx” ឬ “The Return of Xander Cage” ជាមួយតារាសម្ដែងអាមេរិក Vin Diesel។ នេះតាមការឲ្យដឹងពីគេហទំព័រ Twitch ។

Jet Li និងTony Jaa នឹងចូលរួមជាមួយ Vin Diesel សម្ដែងក្នុងរឿង "xXx 3"

តាមគេហទំព័រខាងលើក៏បានបង្ហាញដែរថា តារាសម្ដែងស្រីឥណ្ឌា Deepika Padukone ក៏ត្រូវបានគេបញ្ចូលជាតួថ្មីក្នុងរឿងនេះដែរ។ គោលបំណងរបស់រឿងហូលីវូដមួយនេះក្នុងការបន្ថែមតួអាស៊ីថ្មី៣រូបនេះគឺដើម្បីទាញប្រជាប្រិយភាពឲ្យខ្លាំងក្លាថែមទៀតពីសំណាក់អ្នកទស្សនាក្នុងប្រទេសតំបន់អាស៊ី។ មួយវិញទៀតតារាទាំង៣សុទ្ធសឹងតែមានបទពិសោធន៍ពេញខ្លួនក្នុងការសម្ដែងភាពយន្ត។

ផ្អែកតាមគេហទំព័រ Cinema Blend បានបង្ហាញឲ្យដឹងថា “xXx” វគ្គ៣ Vin Diesel នឹងត្រលប់មកសាជាថ្មីជាតួចារកម្មដែលជាតួដើមរបស់ខ្លួន ខណៈតារាសម្ដែង Samuel L. Jackson ត្រូវដើរតួជាមេរបស់ភ្នាក់ងារសន្តិសុខជាតិ។

ភាពយន្ត “xXx” វគ្គដំបូងដែលបានបញ្ចេញកាលពីឆ្នាំ២០០២ផលិតអស់ប្រាក់៧០លានដុល្លារគឺទទួលបានជោគជ័យជាខ្លាំងក្នុងតារាងភាពយន្ត box-office ដោយរកបាន២៧៧លានដុល្លារ៕

ប្រភព៖ សប្បាយ