ចូរស្វែងយល់អំពី ហេតុអ្វីបានជាមនុស្ស យើងគ្មានចំណង់លើគ្រែ

ចូរស្វែងយល់អំពី ហេតុអ្វីបានជាមនុស្ស យើងគ្មានចំណង់លើគ្រែ

តើអ្នកកំពុងតែមានបញ្ហានៅក្នុងបន្ទប់គេងមែនទេ? ភាពស្រើបស្រាលខាងផ្លូវភេទទាំងបុរស និងស្ត្រីកើតឡើងបានដោយសារតែការបញ្ចេញអ័រម៉ូនជាច្រើនដែលទៅពង្រីកសរសៃឈាម បង្កើនចង្វាក់បេះដូង និងបង្កើនលំហូរឈាមទៅក្នុងតំបន់អាងត្រគៀកដើម្បីដោះអារម្មណ៍ថា អ្នកកំពុងតែមានពេលវេលាដ៏ល្អមួយហើយ។

បើយើងនិយាយផ្ទុយពីជំនឿដ៏ពេញនិយមជាច្រើនដែលថា អយស្ទើ សូកូឡា ផ្លែបឺរ នឹងជួយបង្កើនចំណង់ផ្លូវភេទនោះ វាពិតជាគ្មានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ឱ្យដឹងពីការពិតសោះឡើយ។ ទោះបីជាមានថ្នាំជាច្រើនអាចជួយបង្កើនការឡើងរឹងរបស់លិង្គ ក៏មិនមានថ្នាំណាមួយអាចផ្តល់ប្រយោជន៍ដូចគ្នាសម្រាប់ស្ត្រីដែរ។ យកល្អគួរតែសម្គាល់ថា ថ្នាំទាំងនេះគ្រាន់តែជួយទប់ស្កាត់អ័រម៉ូនជាច្រើនក្នុងរាងកាយ និងផ្តល់ឱ្យលិង្គឡើងរឹងបានប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជំរុញដល់អារម្មណ៍ផ្លូវភេទឡើយ៕

ប្រភព៖ www.health.com.kh