មានផ្ទៃពោះ៦ខែ គួរតែបរិភោគអ្វី?

មានផ្ទៃពោះ៦ខែ គួរតែបរិភោគអ្វី?

នៅពេលដែលអ្នកមានផ្ទៃពោះ៦ខែ នោះមានន័យថាអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ ដូចនេះរបបអាហារអ្នកក៏ត្រូវតែផ្លាស់ប្តូរដែរ ព្រោះរបបអាហារគឺមិនដូចគ្នាឡើយក្នុងដំណាក់កាលនីមួយៗ ដូចនេះក្នុងដំណាក់កាលនេះ អ្នកម្តាយគួរតែបរិភោគអ្វីទៅទើបល្អ?
នៅដំណាក់កាលនេះ កូនអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់ខ្លាំង ដូចនេះក្រៅពីអាហារដែលហិរ និងត្រជាក់ អ្នកអាចបរិភោគគ្រប់មុខបាន ដូចជា ៖ ពងមាន់ និងត្រី វាមានប្រូតេអ៊ីនដែលល្អចំពោះការលូតលាស់របស់កូនខ្លាំងណាស់។

អ្នកនឹងអាចបាត់បង់កាលស្យូមបាន ដោយសារតែឆ្អឹងរបស់កូនកំពុងតែលូតលាស់ ដូចនេះទារកនឹងស្រូបពីអ្នក ជាហេតុដែលធ្វើឱ្យអ្នកខ្វះកាលស្យូម ដោយអ្នកអាចផឹកទឹកដោះគោ២ដងក្នុងមួយថ្ងៃបាន គឺព្រឹក និងយប់ នោះអ្នកនឹងមានកាលស្យូមគ្រប់គ្រាន់សម្រាប់កូនហើយ។
អ្នកអាចពិសារស្រូវសាលីបាន ព្រោះវាអាចកាត់បន្ថយកាឡូរីក្នុងខ្លួនអ្នក ថែមទាំងអាចជួយអ្នកបំបាត់អាការៈក្អួតទៀតផង ជាងនេះទៅទៀតវានឹងជួយផ្តល់ជាតិដែកឱ្យរាងកាយអ្នក។

អ្នកក៏អាចបរិភោគបន្លែ និងផ្លែឈើដែរ នោះវានឹងធ្វើឱ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ថែមទាំងអាចជួយអ្នកឱ្យចៀសពីជំងឺទល់លាមកទៀតផង។

អ្នកក៏អាចបរិភោគសណ្តែកដីដែរ ព្រោះនៅក្នុងនោះមានសារធាតុដែលអាចការពារបេះដូងរបស់អ្នកបាន ប៉ុន្តែអ្នកមិនត្រូវពិសារច្រើនពេកទេ អ្នកអាចបរិភោគត្រឹម៣០ក្រាមក្នុងមួយថ្ងៃបាន៕

ប្រភព៖ www.health.com.kh