អ៊ុងសានស៊ូជី៖សន្តិភាពជាទិសដៅចំបងបំផុតរបស់រដ្ឋាភិបាលថ្មីភូមា

នៅ​ភូមា លោកស្រី​អ៊ុងសានស៊ូជី បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្មវត្ថុ​ដ៏​ចំបង​មុន​គេ​របស់​អនាគត​រដ្ឋាភិបាល គឺ​ការ​រៀបចំ​ប្រទេស​ឲ្យ​មាន​សន្តិភាព។ជាមួយគ្នានេះ លោកស្រី ក៏​មាន​ក្តី​រំពឹង​ដែរ​ថា​នឹង​បាន​ចូល​កាន់កាប់​អំណាច​នៅ​ខែ​មីនា​ខាង​មុខ បន្ទាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោកស្រី បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​សភាកាលពីខែ​វិច្ឆិកា​កន្លង​មក​នេះ។