គ្រោះថ្នាក់ចរាចរណ៍ ប្រចាំថ្ងៃ៤ មករា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ស្រាល ៤៥នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានកើតឡើងចំនួន ១២លើក ( យប់ ០៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ ( ស្រី ០៣នាក់ ) របួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) របួសស្រាល ២៨នាក់ ( ស្រី ១៥នាក់ ) និងមិនពាក់មួកពេល គ្រោះថ្នាក់មាន ១០នាក់ (យប់ ០៣នាក់)។

គេហទំព័ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ០៤គ្រឿង រថយន្តធុនធំ ០៣គ្រឿង និងយានផ្សេងៗ ០៣គ្រឿង។

មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៩លើក មិនគោរពសិទ្ធ ០២លើក និងស្រវឹង ០១លើកផងដែល៕

គ្រោះថ្នាក់ចរាចរណ៍ ប្រចាំថ្ងៃ៤ មករា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ស្រាល ៤៥នាក់