​សម្រាស់​ទំហំ​១៧០០​ម៉ែត្រការ៉េ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​បំផ្លាញចោល​ក្នុង​ទឹកដី​ស្រុក​កំពង់លែង​

​ខេត្តកំពង់ឆ្នាំង​៖​ ​សម្រាស់​ខុសច្បាប់​ចំនួន​៩​កន្លែង​ស្មើនឹង​១៧០០​ម៉ែត្រការ៉េ និង​មែក​សម្រាស់​ប្រមាណ​១៨០០​មែក​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាប និង​រុះរើ​បំផ្លាញចោល​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​កោះ​ឫស្សី ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​ ​ ​

​លោក ម៉ប់ សា​មុន នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ដែល​បាន​ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប​ទីតាំង​សម្រាស់​ខុសច្បាប់​ទាំង​៩​កន្លែង​ខាងលើនេះ​បានអោយដឹងថា​៖ កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ បាន​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៣៤​នាក់ មាន​សមត្ថកិច្ច​ខ័​ណ្ឌ ផ្នែក សង្កាត់ រដ្ឋបាល​ជលផល សមត្ថកិច្ច​យោធា​ស្រុក អាជ្ញាធរ ប្រជា​ការពារ និង​សហគមន៍ ដោយ​ប្រើប្រាស់​កាណូត​ចំនួន​៧​គ្រឿង​។ ជា​លទ្ធផល សម្រាស់​ចំនួន​៩​កន្លែង ស្មើនឹង​១៧០០​ម៉ែត្រការ៉េ​ត្រូវបាន​បំផ្លាញចោល បង្គោល​ចំនួន​១៥០​ដើម និង​មែក​សម្រាស់​១៨០០​មែក ត្រូវបាន​រុះរើ និង​បំផ្លាញចោល​។​ ​ ​

លោក​បាន​បន្តថា នៅក្នុង​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦​ដដែល​នេះ កម្លាំងចំរុះ​នឹង​បន្ត​បង្ក្រាប​ទៅ លើ​ទីតាំង​បទល្មើស​ផ្សេងៗ​ទៀត ព្រោះថា​ការដាក់​សម្រាស់​នេះ វា​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន ជា​រនាំង​ការពារ​ខ្យល់​កន្ត្រាក់ និង​ជា​របាំង​ការពារ​ការហូរ​ចម្រោះ​ដី​។ ផលប៉ះពាល់​មួយទៀត នោះ គឺ​ធ្វើអោយ​គោក​រាក់​ទឹកទន្លេ និង​ព្រែក ព្រោះថា​ក្នុង​មួយឆ្នាំៗ មែក​សម្រាស់​ដែល​ជនល្មើស​បានដាក់​ហើយ​នោះ គេ​មិនបាន​ស្រង់​ចេញ ឬ​បំផ្លាញចោល​នោះឡើយ គឺ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​មែក​សម្រាស់​នេះ​ត្រូវ​បានគរ​ច្រើនឡើងៗ នឹងធ្វើ​អាច​គោក​រាក់​ទឹកទន្លេ​ព្រែក​យ៉ាង​ឆាប់​។ ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​វិញ ជន​ណា​ដែល​រក​វិធី​ធ្វើអោយ​ត្រី​កុំ គឺ​ខុស​នឹង​ច្បាប់​ស្តីពី​ជលផល និង​ត្រូវ​មានទោស​ទ​ណ្ឌ័​ផងដែរ​។​ ​ ​

ដោយឡែក​លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ការពារ​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​ពី​ទីតាំង​បទល្មើស​នេសាទ ផ្សេងៗ ទៀត ដើម្បី​រួមគ្នា​បង្ក្រាប ការពារ​និង​អភិរក្ស​ធនធាន​ជលផល ជាតិ​អោយបាន​គង់វង្ស​ប​យូរអង្វែង​ទៅ​អនាគត​៕ រិ​ទ្ធិ ជ័យ

KA-04-01-2016-23 KA-04-01-2016-22 KA-04-01-2016-28 KA-12-04-2015-22​ ​ ​ ​