អតិថិជនCellcard៖ ៣ម៉ឺនដុល្លារ គឺជារង្វាន់ធំណាស់ពេក ហើយសម្រាប់រូបខ្ញុំ

កំពងស្ពឺ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៦នេះ ក្រុមហ៊ុន Cellcar បានធ្វើដំណើរទៅដល់គេហដ្ឋាន នឹងប្រគល់រង្វាន់៣ម៉ឺនដុល្លារអាមេរិក ដល់អតិថិជន នៅខេត្តកំពង់ស្ពឺ ដែលបានផ្ញើសារចូលកម្មវិធី «ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»។

អ្នកឈ្នះរង្វាន់ មានឈ្មោះហេង ថៃ ភេទប្រុស មានមុខរបរជាចុងភៅតាមរោងការ និងធ្វើស្រែ ដែលជាអតិថិជនដែលមានសំណាង់ឈ្នះរង្វាន់៣ម៉ឺនដុល្លារ អាមេរិក មានទីលំនៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកបានថ្លែងទាំងទឹកមុខសប្បាយរីករាយថា «នេះជាសំណាងដ៏ធំ សម្រាប់រូបខ្ញុំ បើទោះបីជារង្វាន់នោះ ត្រឹមតែ ៣ម៉ឺនដុល្លារអាមេរិក ក៏ប៉ុន្តែសម្រាប់រូបខ្ញុំគឺមិនធ្លាប់បានជួបឡើយ។ ពីរដំបូងខ្ញុំមិនធ្លាប់គិតទេថា ការប្រគល់រង្វាន់នេះគឺជាការពិត ខ្ញុំស្មានថា គេផ្តល់រង្វាន់ឲ្យតែគ្នាគេ នៅពេលនេះជាក់ស្តែងដែលក្រុមហ៊ុនសែលកាតបានយករង្វាន់មកប្រគល់ដល់គេហដ្ឋានខ្ញុំផ្តាល់នូវទឹកប្រាក់៣ម៉ឺនដុល្លារ។ «សម្រាប់ថវិកានេះ ខ្ញុំទទួលបាននេះ និងយកទៅផ្គត់ផ្គង់គ្រួសារ និង សាងសងរបងជុំវិញផ្ទះ»។ នេះជាសំដីដែលគាត់បានបញ្ជាក់បន្ថែម៕

អតិថិជនCellcard៖ ៣ម៉ឺនដុល្លារ គឺជារង្វាន់ធំណាស់ពេក ហើយសម្រាប់រូបខ្ញុំ