៥​ចំនុច​ខ្លីៗ​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​នៅ​រដូវរងា​

​រដូវរងារ​បាន​ចូលមក​ដល់ មនុស្ស​មួយចំនួន​តែង​ទ​ទទួលរង​នូវ​ផល​លំបាក​ផ្នែក​សុខភាព​មួយចំនួន​ពី​ការយាយី​នៃ ពពួក​មេរោគ​បាក់តេរី និង​វីរុស្ស​ផ្សេងៗ ដែល​បង្ករ​អោយមាន​អាកា​រៈ​ក្អក គ្រុន និង​ផ្តាសាយ​ញឹកញាប់​។ ​អាកា​រៈ​តឹង​ច្រមុះ​តែងតែ​កើតមាន​ស្ទើរ​មិន​លោះ​ថ្ងៃ ហើយ​វា​ពិតជា​បង្ករ​ផល​រំខាន​ជាខ្លាំង និង​មានពេលខ្លះ​ស្លេស្ម​ច្រើនពេក ក៏​អាច​បណ្តាលអោយរ​លាកទ​ង​សួត​ក៏មាន​។ ខាងក្រោម​នេះ​ជា​ចំនុច​គួរ​យល់ដឹង​ខ្លះៗ​ដើម្បី​ថែរក្សា​សុខភាព​ក្នុង​រដូវរងារ​៖

៥​ចំនុច​ខ្លីៗ​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​នៅ​រដូវរងា​

១. ពិសា​ទឹក​ក្តៅ ទឹកតែ ឫ​ទឹក​ខ្ញី និង​សម្ល​ក្តៅៗ​អោយបាន​ញឹកញាប់ ដើម្បី​ជួយ​ស្រ​មួល​ផ្លូវ ដង្ហើម​និង​ប​ន្ធ​រអា​កា​រៈ​តឹង​ច្រមុះ​

៥​ចំនុច​ខ្លីៗ​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​នៅ​រដូវរងា​

២. អាច​សាកល្បង​ងូតទឹក​ក្តៅ​ឧណ្ហៗ​ក៏បាន ព្រោះ​វា​អាចជួយ​បាន​ច្រើន​ចំពោះ​សុខភាព​។

៣. ប្រើ​ឧបករណ៍​ប​ន្សុ​ត​បរិយាកាស ក្នុង​បន្ទប់​ស្នាក់នៅ ឫ កន្លែងធ្វើការ​ក៏បាន​។​

៥​ចំនុច​ខ្លីៗ​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​នៅ​រដូវរងា​

៤. ប្រើ​បំពង់​ថ្នាំ​ស្ព្រា​យ​បាញ់​ច្រមុះ ប្រសិនបើ​អ្នកមាន​បញ្ហា​អាល់​ឡែក​ហ្សី​ុ​ញឹកញាប់ ព្រោះ​វា​ក៏​ជួយ​កាត់បន្ថយ​អាកា​រៈ រលាក​ច្រមុះ​បាន​ថែម​ទៀតផង​។​

៥. នៅពេល​អ្នក​គេង ត្រូវ​ប្រើ​ខ្នើយ​ខ្ពស់ជាង​ក្បាល​បន្តិច ព្រោះ​វា​អាចជួយ​សម្រាល​អាកា​រៈ​តឹង​ច្រមុះ​បាន​ខ្លះ​ដែរ​៕​សុផល​

៥​ចំនុច​ខ្លីៗ​ដោះស្រាយ​បញ្ហា​តឹង​ច្រមុះ​នៅ​រដូវរងា​