លោក ហោ ណាំហុង ប្រាប់​និស្សិត​ឲ្យ​ពង្រឹងសមត្ថភាព​ខ្ពស់​ក្នុងនាម​ជា​យុវជន​អាស៊ាន​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​លើកយក​ចំណុច​មួយចំនួន​នៃ​គោលដៅ​សហគមន៍​អាស៊ាន ពន្យល់​ប្រាប់​ដល់​និស្សិត​១២០​នាក់ ដើម្បី​ពង្រឹងសមត្ថភាព​យុវជន​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ និង​បាន​យល់ច្បាស់​បន្ថែមទៀត ខណៈដែល​និស្សិត​ទាំងនោះ​ត្រូវធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​សមាហរណកម្ម អាស៊ាន​នៅតាម​សាកលវិទ្យាល័យ​របស់​ប្រទេស​ថៃ និង​វៀតណាម​។​

​ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​និស្សិត នៅ​ថ្ងៃទី​៤ មករា នេះ លោក ហោ ណាំហុង ក៏បាន​រំលឹក​ពី​កត្តា​ទាំង​៣​ចំណុច ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​ប្រាប់​និស្សិត​ជាង​១០០​នាក់​នោះដែរ ។​ចំណុច​ទាំង​៣​នោះ​រួមមាន​៖ ១ ស្មើភាព និង​ស្មើ​សិទ្ធិ​ជា មួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ។ ២ គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​៣ សេចក្តីសំរេច​ធ្វើឡើង ដោយ​ឈរលើ​គោលការណ៍​កុងសង់ស៊ីស​។​
លោក ហោ ណាំហុង ប្រាប់​និស្សិត​ឲ្យ​ពង្រឹងសមត្ថភាព​ខ្ពស់​ក្នុងនាម​ជា​យុវជន​អាស៊ាន​

​ប្រមុខ​ក្រសួងការបរទេស​រូបនេះ ក៏បាន​ពន្យល់​ទៀតថា សហគមន៍​អាស៊ាន មាន​គោលដៅ​សំខាន់ៗ​រួមមាន គិតគូរ​ពី​វិបុលភាព​រួម​របស់​អាស៊ាន យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​និង​យក​ប្រជាជន​ជាធំ រក្សា​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់ ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កា​ចូលរួម​របស់​អាស៊ាន​ក្នុង​អង្គការ​តំបន់​និង​អង្គការ​អន្តរជាតិ ហើយ​និង​ពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់ (Regional Architecture)​។​

​លោក ហោ ណាំហុង បន្ថែមថា សហគមន៍​អាស៊ាន​ក៏​លើក​កំពស់​កិត្យានុភាព និង​តួនាទី​ឈានមុខ​របស់ អាស៊ាន​ក្នុង​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ ការបង្កើត​ការងារ​និង​លំហូរ​ពាណិជ្ជកម្ម​។​ការធ្វើអោយមាន​ស្ថេរភាព និង​ពង្រឹង​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ ។​ហើយ​និង​បង្កើន​ប្រសិទ្ធិភាព​នៃ​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​តំបន់​។
លោក ហោ ណាំហុង ប្រាប់​និស្សិត​ឲ្យ​ពង្រឹងសមត្ថភាព​ខ្ពស់​ក្នុងនាម​ជា​យុវជន​អាស៊ាន​

​ចំណែក​បញ្ហា​ប្រឈម​សំរាប់​សហគមន៍​អាស៊ាន  គឺ​គម្លាត​នៃ​ការអភិវឌ្ឍន៍​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក   និង​កង្វះខាត​ធនធានមនុស្ស​មាន​សម​ត្ថ​ភាពជា​បញ្ហា​ប្រឈម​ក្នុងការ​ឈានទៅ​សំរេច សមាហរណកម្ម​តំបន់ ពេញលេញ កង្វះ ថវិកា​សំរាប់​អភិវឌ្ឍន៍​ការតភ្ជាប់​អាស៊ាន​។​

​សរសរ​ស្ដម្ភ​ទាំង​៣​របស់​សហគមន៍​អាស៊ាន រួមមាន សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន  សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​។

​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ប្រកាស​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៥​នោះ គឺមាន​គោលដៅ​សំរេច​ឲ្យ​បាន​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច និង​គិតគូរ​ពី​លក្ខណៈ​គន្លឹះ​ចំនួន​៤​រួមមាន​៖ ទី​១ ទីផ្សា​តែមួយ និង​ផលិតកម្ម​មូលដ្ឋាន សំដៅ​ធានា​លំហូ​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ទុនវិនិយោគ ពលកម្ម​ជំនាញ​និង​មូលធន​។ ទី​២ តំបន់​សេដ្ឋកិច្ច​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។ ទី​៣ តំបន់​មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​សមភាព និង​ទី​៤ តំបន់​ដែល​ធ្វើ​សមាហរណកម្ម​ពេញលេញ​ទៅក្នុង​សេដ្ឋកិច្ចពិភពលោក​៕