Q&A : តើ​ទឹកកាម​ច្រើន​ផ្តល់​ភាព​ស្រណុកស្រួល​កាន់តែច្រើន​ទៅតាម នោះដែរ​ឬទេ ?

សំណួរ : ខ្ញុំបាទ​មាន​ចម្ងល់​មួយ គឺ​នៅពេលសម្រេច​តណ្ហា​ដោយ​ខ្លួនឯង​ឃើញថា​ទឹកកាម​ពេលខ្លះ​បាញ់​ចេញ មក​ច្រើន ឯ​ពេល​ខ្លះមក​តិច មិនដឹងថា​តាម​ធម្មតា​ទឹកកាម​របស់​មនុស្ស​ប្រុស​មាន​បរិ​មាណ​ប្រហែល​ប៉ុន្មាន​ក្នុងពេល​បាញ់​ចេញមកម្តងៗ​នោះទេ ។តើ​ទឹកកាម​ច្រើន​ផ្តល់​ភាព​ស្រណុកស្រួល​កាន់តែច្រើន​ទៅតាម នោះដែរ​ឬទេ ?

ចម្លើយ : តាម​ធម្មតា​ទឹកកាម​របស់​បុរស​មានប្រមាណ ១-២ ស្លាបព្រា​បាយ​តែប៉ុណ្ណោះ ។ ជួនកាល​អាច​ច្រើនជាង​នេះ ប្រសិនបើ​គេ​ខកខាន​មិនបាន​បញ្ចេញ​វា​យូរ ។ តាម​ធម្មតា​រយៈពេល ២៤ ម៉ោង ទឹកកាម​អាច​នឹង​ផលិត​ឡើងវិញ ជាហេតុធ្វើឱ្យ​បុរស​អាច​រួមភេទ​បាន​ពេញទី​ជា​រៀងរាល់ថ្ងៃ លើកលែងតែ​នៅពេល​ឈានចូល​វ័យ​ចំណាស់ ឬ ក្រុម​បុរស​ខ្សោយ​សរីរាង្គកាយ​ប៉ុណ្ណោះ ។ ទឹកកាមបាញ់​មក​ច្រើនភាព​ស្រណុក​ស្រួល​ក្នុងពេល​ឈានដល់​ចំណុចកំពូល​ក៏​ច្រើន​ទៅតាម​នោះ​ផងដែរ ។​

​ជាការ​ពិត ​ទឹកកាម​របស់​បុរស​ដែល​បញ្ចេញមក​ពេលដែល​ឈានដល់​ចំណុចកំពូល​នោះ មានចំណែក​លាយ​ផ្សំ​ទៅដោយ​សារជាតិ​ប្រូតេអ៊ីន​មួយចំនួន សារជាតិ​ស្ករ សារជាតិ​ប្រូ​តូ​ស និង ធាតុ​រ៉ែផ្សេងៗ ជាពិសេស​ធាតុ​ស័ង្កសី​មាន​ខ្ពស់ ។ ទឹកកាមរបស់​បុរស​ដែល​បញ្ចេញ​មក​នោះតែងមាន​សភាពខាប់​អន្ធិល បន្ទាប់មក​វារ​លាយ​ទៅជា​ទឹក​ក្នុង​រយៈពេល​ពី ១៥ ទៅ ៣០ នាទី ក្រោយពី​ការបញ្ចេញមក​ក្រៅ ៕​

Q&A : តើ​ទឹកកាម​ច្រើន​ផ្តល់​ភាព​ស្រណុកស្រួល​កាន់តែច្រើន​ទៅតាម នោះដែរ​ឬទេ ?