គណៈកម្មការ ចំពោះកិច្ច CPP និងCNRP ឯកភាព២ចំណុច នៃសេចក្តីព្រាងច្បាប់ សហជីព

ភ្នំពេញ៖ បន្ទាប់ពីក្រុមសហជីព ដាក់សំណើរជាកង្វល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីពកាលពី ពេលកន្លងមកថ្មីៗចំនួន២១ចំណុចនោះ ក្រុមគណៈកម្មការចំពោះ កិច្ចគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបើកកិច្ចពិភាក្សាគ្នានាសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

លោកសុខ ឥសានអ្នកនាំគណបក្សប្រជាជនកម្ពុជានិងសមាជិកគណៈកម្មការចំពោះកិច្ចមានប្រសាសន៍ប្រាប់ទៅកាន់អ្នកសារព័តមានក្រោយជំនួប ថាគណៈកម្មការចំពោះកិច្ចគណបក្សដែលមានអាសនៈក្នុង រដ្ឋសភា បានយកចំណុចដែលមិនពេញរបស់ក្រុមសហជីពចំណុច២១ចំណុច ដែលបានដាក់មកកាន់គណបក្សនយោបាយក្នុងរដ្ឋសភាដើម្បីពិនិត្យកែសម្រួល ។

លោកបន្តថាការក្នុងចំណុចដែលអង្កការសហជីពដាក់នោះត្រូវបានលើក ឡើងមួយចំណុចម្តងមៗតាមមាត្រានៃច្បាប់សហជីព ដែលមាន១៧ជំពូក និង១០០មាត្រា។ ជាលទ្ធផលនៃកិច្ចជំនួបមួយល្ងាចនេះគណៈកម្មការចំពោះបានពិភាក្សាឯកភាពគ្នាបាន២មាត្រាគឺមាត្រាទី៣និងមាត្រា៤នៃច្បាប់សហីជីព។

លោកបញ្ជាក់ថា« មាត្រា៣ចែងពីវិសាលភាពនៃការដាក់បញ្ចូលអ្វីទៅនៃអង្កកា រ សហជីព និងមាត្រា៤រចនាសម្ព័ន្ធរបស់សហជីពដែលក្នុងច្បាប់សហជីពចំនួន៩ នាក់ក្រោយពិភាក្សាគ្នាឯកភាពមកចំនួន៧ នាក់ ហើយសហភាព សម្ព័ន្ធសហជីពចុះមកចំនួន៥ នាក់។ ចំណុចនឹងមិនមែនគណៈកម្មការជាអ្នកសម្រេច ទំាងស្រុងនោះទេ គ្រាន់តែឯកភាពគ្នាតែអ្វីជាអ្នកសម្រេចនឹងដាក់ទៅក្នុងអង្គប្រជុំសភាជាអ្នកសម្រេច»។

ជាមួយគ្នានោះដែរលោក សុខ ឥសាអះអាងថាការពិភាក្សាគ្នាមិនមាន ភាពតែមួយលើកនោះទេ គឺពិភាក្សាមានភាពយូរព្រោះថាអ្វីដែលពិភាក្សានោះសុទ្ធតែជាប្រយោជន៍របស់អង្កការសហជីព។

ចំណែកលោក សុន ឆែតំណាងគណៈកម្មការចំពោះកិច្ចមកគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាប្រហាក់ហែលនឹងលោក សុខ ឥសានដែរ។ ប៉ុន្តែ លោកថាក្នុងពិភាក្សាគ្នានិងឯកភាពគ្នានោះមិនទាន់សម្រេចយ៉ាងណានោះទេគឺទុកឲ្យសហជីពជាអ្នកសម្រេចទទួលយក យ៉ាងណា។

លោក បន្តថាក្នុងជំពូក២ជាចំណុចសំខាន់មួយក្នុងចំណោមចំណុខសំណើ២១ របស់សហជីព ដែលនិយាយពីសមាសភាពនៃការបង្កើតសហជីពមួយដែលភាគីគណបក្សប្រជាជនកម្ពុជាចង់បានច្រើន ប៉ុន្តែសហជីពចង់បានតិច ។
ជាមួយគ្នានោះគ្នានោះដែរលោក សុនឆៃថាមាត្រា១៣ មិនបានឯកភាព នគ្នានោះទេគឺការប្រជុំធ្វើកូដកម្មរបស់សហជីព។

គួរបញ្ជាក់ផងដែរថាគណៈកម្មកាចំណោះកិច្ចទាំងពីរឯកភាពគ្នាជួបគ្នាម្តងទៀតនៅថ្ងៃទី១៣ខែមករា ឆ្នាំ២០១៦ខាងមុខ ដើម្បីពិភាក្សាបន្តទៀតនៃចំណុចដែលក្រុមសហជីពដាក់ ឲ្យកែសម្រួល៕

គណៈកម្មការ ចំពោះកិច្ច CPP និងCNRP ឯកភាព២ចំណុច នៃសេចក្តីព្រាងច្បាប់ សហជីព

គណៈកម្មការ ចំពោះកិច្ច CPP និងCNRP ឯកភាព២ចំណុច នៃសេចក្តីព្រាងច្បាប់ សហជីព