ក្រៅពី​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន មាន​វេ​ប​សាយ និង App ផ្ទាល់ខ្លួន​បន្ថែមទៀត

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ដឹងថា ក្រៅពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Samdech Hun Sen, Cambodian Prime Minister) ដែលមាន​ការ​ចុច Like ជិត១លាន៨សែន សម្តេច​មាន​វេ​ប​សាយ និង App ផ្ទាល់ខ្លួន​មួយ​បន្ថែមទៀត។

សម្តេច បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា៖ «ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ជូនដំណឹង​ដល់​ជនរួមជាតិ និង​សាធារណ:ជន​ថា ក្រៅ​អំពី Facebook គឺ​ខ្ញុំ​មាន Web Site និង App ផ្ទាល់ខ្លួន​មួយ​បន្ថែមទៀត ដែល​ពេលនេះ​អាច​ទាញ​មក​ទុក​ក្នុង​ទូរ​សព្ទ​ដៃ (Download) សម្រាប់​ទូរ​សព្ទ​ប្រតិបត្តិការ Android ។ សម្រាប់ iOS គឺ​នឹង​ដាក់អោយ Download នៅពេលឆាប់ៗខាងមុខនេះ»។

សម្រាប់ App ដែល​បច្ចុប្បន្ន​មាននៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android នោះ គេ​អាច Download បាន​តាមរយៈ​ការ​វាយ​អក្សរ Samdech HUN SEN រីឯ​វេ​ប​សាយ​វិញ មាន​អាសយដ្ឋាន www.samdechhunsen.gov.kh ៕