បុរសម្នាក់ត្រូវ រថយន្តបុក បណ្តាលឱ្យ រងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ បញ្រ្ចាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ

ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបាន រថន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងពណ៌ស ឆ្នូតលឿង ពាក់ស្លាកលេខភ្នំពេញ 3C-8341 បុកចំពេញទំហឹង ខណៈកំពុងជិះម៉ូតូវីវ៉ា ពាក់ស្លាកលេខ1B-6199 បើកបរក្នុងទិសដៅពីកើតទៅលិច (បញ្ច្រាសទិសគ្នាជាមួយនិងរថយន្តបង្ក) បណ្តាលឱ្យជនរងគ្រោះ រងរបួសធ្ងន់បញ្ជូនមកកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅម៉ោង ១៥និង២០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៥ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ក្នុង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមមន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ ឈិន ម៉ៅ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយឡែក រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការ ដោះស្រាយតាមក្រោយ៕