តេជោ សែន គ្រោងនឹងចេញ Web Site និង App ផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះ បានប្រកាសជូនសាធារណជនថា សម្តេចគ្រោងនឹងចេញ Web Sit និង App ផ្ទាល់ខ្លួនមួយបន្ថែមទៀត ដែលអាចទាញមកទុក ក្នុងទូរស័ព្ទដៃស្មានហ្វូន។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់សម្តេច បានសរសេរថា "ខ្ញុំមានសេចក្តីរីករាយសូមជូនដំណឹងដល់ជនរួមជាតិ និងសាធារណ:ជនថា ក្រៅអំពី Facebook គឺខ្ញុំមាន Web Site និង App ផ្ទាល់ខ្លួនមួយបន្ថែមទៀត ដែលពេលនេះអាចទាញមកទុកក្នុងទូរស័ព្វដៃ (Download) សម្រាប់ទូរស័ព្វប្រភេទ Android សម្រាប់ iOS គឺនឹងដាក់ឲ្យ Download នៅពេលឆាប់ៗខាងមុខនេះ"៕