ព្រឹទ្ធសភា ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ជាង ២០ ករណី ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី

ភ្នំពេញ:  មន្ត្រីជាន់ខ្ពស់​នៃ​សា្ថ​ប័ន​ព្រឹទ្ធសភា បាន​អះអាងថា ក្នុង​រយៈពេល​បី​ខែ​នៃ​ដំណើរ​ការប្រជុំ​ព្រឹទ្ធ សភា​លើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៣ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ ស្ថាប័ន​កំពូល​មួយ​នេះ បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ចំនួន​២៦​ករណី ដែល​ពាក្យបណ្តឹង​ទាំងនោះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី ។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំពេញអង្គ​អនុម័ត​ត្រួតពិនិត្យ​របាយការណ៍​ស្តីពី​សកម្មភាព​នានា​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៣ ក្រោម​អ​ធិ​តី​ភាព​សម្តេច វិបុល​សេវា​ភក្តី​សាយឈុំ ប្រធានព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី​៤ មករា នេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា ពាក្យបណ្តឹង​ទាំងនោះ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី និង​បញ្ហា​រឿង​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​

​លោក បាន​បញ្ជាក់ថា ព្រឹទ្ធសភា​បានធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ស្ថាប័ន​មួយ​នេះ បានធ្វើ​លិខិត​អន្តរាគមន៍​ទៅកាន់​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយក៏​ទទួលបាន​នូវ​ការឆ្លើយតប​ពី​ក្រសួង​សា​ម៉ី​នោះ​ផងដែរ​។​

​លោក បន្តថា ក្នុងសម័យ​ប្រជុំ​លើក​ទី​៧ និង​លើក​ទី​៨ នីតិកាល​ទី​៣ របស់​ស្ថាប័នព្រឹទ្ធសភា​នេះ គឺ​គណៈកម្មការ​ជំនាញ​រប​ស់​ព្រឹទ្ធសភា​បានធ្វើការ​ប្រជុំបាន​ចំនួន​២៩​លើក ចូលរួម​សិក្ខាសាលា វេទិកា និង​កិច្ចប្រជុំ​នានា​ចំនួន ១៦៤​លើក ហើយ​សមាជិក​គណៈកម្មកា​រ​ចុះ​មូលដ្ឋាន​ដោយឡែក ចំនួន​១៦៥​លើក​។​

​គួរ​បញ្ជាក់ថា ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​រយៈពេល​បី​ខែ​នេះ សកម្មភាព​លេចធ្លោ​ជាងគេ​នោះ គឺ​ការ យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​ឆ្ពោះទៅកាន់​មូលដ្ឋាន ការរៀបចំ​វេទិកាសាធារណៈ ការចុះ​បូមទឹក ស្រោចស្រព​ជូន​កសិករ​រងគ្រោះ​ដោយ​ភាពរាំងស្ងួត ជាមួយនឹង​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​គណៈកម្មការ​ទាំង​១០ ដែលជា​សេនាធិការ​របស់​ព្រឹទ្ធសភា បាន​ខិតខំ​ចុះ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ស្វែងយល់ ប្រមូល​ព័ត៌មាន​តាម​វិស័យ ព្រមទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​៕

ព្រឹទ្ធសភា ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ជាង ២០ ករណី ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី

ព្រឹទ្ធសភា ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ជាង ២០ ករណី ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី

ព្រឹទ្ធសភា ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​បាន​ជាង ២០ ករណី ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី