រដ្ឋ​អារ៉ាប់​ព្រួត​គ្នា​សងសឹក​អ៊ីរ៉ង់​តាម​វិធី​ការទូត ក្រោយ​ការវាយប្រហារ​ទូត​អា​រ៉ា​ប៊ី​សា​អូឌីត​

​ប្រទេស​អារ៉ាប់​និកាយ​ស៊ូ​នី​មាន​អារ៉ាប់​រួម បា​រ៉ែ​ន និង​ស៊ូដង់ នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែធ្នូ​នេះ បាន​រួមគ្នា​ប្រឆាំង​អ៊ីរ៉ង់​តាមផ្លូវ​ការទូត​ដោយ​ផ្តាច់​និង​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់​។ សកម្មភាព​នេះ​កើតឡើង បន្ទាប់ពី​អា​រ៉ា​ប៊ី​សា​អូឌីត ប្រកាស​ផ្តាច់ចំណង​ការទូត​ជាមួយ​អ៊ីរ៉ង់​ដើម្បី​សងសឹក​អ៊ីរ៉ង់​ដែល​មិន​ចាត់វិធានការ​ស្ថានទូត​ខ្លួន​នៅ​ក្រុង​តេ​ហេ​រ៉ង់​ដែល​រង​ការវាយប្រហារ​ដោយ​បាតុករ​កាលពី​ថ្ងៃអាទិត្យ​។