នគរបាល ក្រុងសួង អនុវត្តដីកា នាំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសួង នាវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៦នេះ បានអនុវត្តដីកានាំខ្លួន បុរសម្នាក់ពាក់ព័ន្ធ នឹងការជួញដូរគ្រឿងញៀន។

មន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ ចិន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ
ភូមិព្រៃទទឹង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តតាមដីកានាំខ្លួន លេខ២៩៥៨ របស់ចៅក្រមស៊ើបសួរ លោក ប៉ុក សុវណ្ណមុន្នី ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ដោយចោតប្រកាន់ ពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរខុសច្បាប់នូវ សារធាតុញៀនប្រព្រឹត្តនៅភូមិ១៨ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ។

មន្ត្រីនគរបាលឲ្យដឹងទៀតថា ក្នុងខណៈដែលសមត្ថកិច្ច ចុះអនុវត្តដីកា ដល់ផ្ទះជនសង្ស័យនោះ គេឃើញជនសង្ស័យកំពុងស្ពាយសាក់កាដូ ដាក់សំលៀកបំពាក់ពេញ បម្រុងចេញពីផ្ទះរបស់ខ្លួន ប៉ុន្តែជនសង្ស័យឈ្មោះ គង់ ចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបាននាំមកអធិការដ្ឋាន នគរបាល ក្រុងសួង ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឆែកឆេរ ក៏បានឃើញមានម្សៅក្រាមពណ៌ស ថ្លាចំនួន២កញ្ជប់ សង្ស័យជាថ្នាំញឿន គឺនៅលើខ្លួនជនសង្ស័យនោះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងថ្មីនេះ នគរបាលក្រុងសួង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង
ខេត្តត្បូងឃ្មុំដើម្បីចាត់ការទៅតាមនិតិវី៕

នគរបាល ក្រុងសួង អនុវត្តដីកា នាំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន

នគរបាល ក្រុងសួង អនុវត្តដីកា នាំខ្លួនបុរសម្នាក់ ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន