ពលរដ្ឋ ខេត្តត្បូងឃ្មុំ សម្រុកធ្វើ ស្លាកលេខម៉ូតូ ក្នុង១ថ្ងៃប្រមាណ ជា២០០គ្រឿង

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រុក ទៅធ្វើស្លាកលេខម៉ូតូ ក្នុង១ថ្ងៃ ប្រមាណជា២០០
គ្រឿង ក្រោយពីការអនុវត្តច្បាប់ ចរាចរណ៍ថ្មី នេះបើតាមការឲ្យដឹងពី សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ម៉ៅ ពៅ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងកំឡុងពេល
អនុវត្តច្បាប់ចរាចរណ៍ថ្មី រយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋ ជាច្រើន បានសម្រុកទៅធ្វើស្លាកលេខម៉ូតូ
នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ពោលគឺមានប្រមាណជា២០០គ្រឿងក្នុង១ថ្ងៃៗ ។

លោក ឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថា នៅសល់ម៉ូតូចំនួនរាប់រយគ្រឿងទៀត ក្នុងទូទាំងខេត្តត្បូងឃ្មុំ
ដែលមិនទាន់ ធ្វើស្លាកលេខ៕