Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

រូបភាព​​​ថតselfie ២សន្លឹក​របស់ Minzy សមាជិក​វ័យ​ក្មេង​ក្នុង​ក្រុម 2NE1 បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​​ដែល​​​អ្នក​លេង​អ៊ីនធឺណិត​នាំ​គ្នា​​រិះគន់​ចំ​ៗ។

 

កាល​ពី​ថ្ងៃ​ទី ៣ ខែមករា ឆ្នាំ​ ២០១៦ តារា​ស្រី​វ័យ​២១​ឆ្នាំ​បាន​បង្ហោះ​រូប​ selfie ២​សន្លឹក​​ទៅ​ក្នុង​បណ្ដាញ​សង្គម ខណៈ​សារព័ត៌មាន​ក្នុង​ប្រទេស​កូរ៉េ​បាន​សរសើរ​សម្រស់​របស់​តារា​​វ័យ​ក្មេង​នេះ។ យ៉ាងណាក្ដី រូប​មួយ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​​ក្នុង​បណ្ដាញ​សង្គម​។

 

Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

 

Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

រូប selfieដែល​បាន​បង្ហោះ

 

ក្រោយ​ឃើញ​រូបMinzy មាន​អ្នក​អ្នក​លេង​អ៊ីនធឺណិត​បាន​បញ្ចេញ​មតិ​បង្អាប់​​​អំពី​ការ​ផ្លាស់​ប្ដូរ​សម្រស់​របស់​នាង​កាល​ពី​ចូល​សិល្បៈ​ដំបូង​រហូត​ដល់​ឥលូវ។ ពួក​គេ​បាន​យក​រូប​របស់​នាង​មួយ​ចំនួន​មក​ផ្ទឹម​ជិត​គ្នា​​បង្ហាញ​ពី​ការ​ប្ដូរ​ទម្រង់​មុខ​បន្តិច​ម្ដង​ៗ។

 

ប៉ុន្តែ​ក៏​មាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ចេញ​​មក​ការពារMinzy ដោយ​ពួក​គេ​លើ​ឡើង​ថា​ មុខ​របស់​នាង​មាន​ការ​ប្រែប្រួល​​ជា​រឿង​ធម្មតា​ ព្រោះ​តែ​វិធីសាស្ត្រ​នៃ​ការ​ផាត់​មុខ​នាង​ពេល​បច្ចុប្បន្ន​ជឿនលឿន។ ពួក​គេ​ក៏​បាន​សរសើរ​រូបselfieរបស់ Minzy ដែល​ទើប​បង្ហោះ​ដែរ​ថា គួរឲ្យ​ស្រលាញ់​បន្តិចម្ដងៗ​​ពេល​ដែល​ព្រិច​ភ្នែក​ម្ខាង៕

 

Minzy ទទួល​ការ​បង្អាប់​និង​សរសើរ​ច្រើន​ដូច​គ្នា​ក្រោយ​បង្ហោះ​រូប​ selfie ថ្មី

 

ចុចអាន៖អ្នកលេង​អ៊ិនធឺណិត​រិះគន់ សម្រស់​ Park Bom​​ កាន់​តែ​ប្រែប្រួល​ទៅ​ៗ

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖  kenh14