អគារថ្មី ក្រសួងបរិស្ថាន មានតម្លៃប្រមាណ ៨លានដុល្លារ ត្រូវបានដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ អគារថ្មីស្រឡាង យ៉ាងល្អប្រណីត របស់ក្រសួងបរិស្ថាន ដែលសាងសង់ លើផ្ទៃដីជាង៦០០០ ម៉ែត្រការ៉េ និងត្រូវចំណាយថវិកា ប្រមាណជា៨លានដុល្លារអាមេរិក បានស្ថាបនារួចរាល់ហើយ និងបានប្រារពពិធីប្រោះព្រំ សូត្រមន្ត ចម្រើនព្រះបរិត សុំសិរីសួរស្តី សេចក្តីសុខសប្បាយ និងជ័យមង្គល ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ អ្នកមុខអ្នការ ក្នុងការចូលបំរើការងារ ជាផ្លូវការចាប់ពីរពេលនេះតទៅ។

លោក សៅ សុភាព នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួង បរិស្ថានបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ពិធីនោះថា អគារយ៉ាងល្អប្រណីតរបស់ក្រសួងបរិស្ថាននេះ ត្រូវបានប្រសិទ្ធនាមថា «អគារមរតកតេជោ» ជាសមិទ្ធិផលថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលត្រូវបានសាងសង់ឡើង ចាប់តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ហើយចំណាយពេល៥៧៤ថ្ងៃ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សមិទ្ធិផលនេះពិតជាឆ្លើយតបតាមពេលវេលា និងតម្រូវការជាក់ស្តែងរបស់ក្រសួងបរិស្ថាន បានខិតខំធ្វើការកែសម្រួល រចនាសម្ព័ន្ធដឹកនាំរបស់ខ្លួន ក៏ដូចជាធ្វើទំនើបកម្ម រួមទាំងការពិនិត្យសមត្ថភាពមន្រ្តីរាជការដែលយើងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសបន្ទប់ការិយាល័យតែម្តង។ អគារនេះមានកម្ពស់៧ជាន់រាប់ទាំងជាន់ក្រោមដី មានផ្ទៃក្រឡាជាង១៨០០០ម៉ែត្រការ៉េ និងអាចរៀបជាការិយាល័យមានផ្ទៃក្រឡាប្រមាណជា១៥០០០ម៉ែត្រ ការ៉េ។

លោក សៅ សុភាព បានបន្ថែមថា ថ្ងៃនេះយើងបានធ្វើពិធីជាមិនិម្មិតរូបតាមប្រពៃណី ក្នុងការចូលមកកាន់អគារមរតកតេជោ ឬទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលបំរើការងារតាមតួនាទីមុខដំណែងរៀងៗខ្លួន។ អគារថ្មីនេះពិតជាមានសារៈសំខាន់ ហើយត្រូវការជាចាំបាច់សម្រាប់ក្រសួងបរិស្ថាន ខណៈទីតាំងក្រសួងបរិស្ថានមុនដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីសីហនុមានស្ថានភាពតូចចង្អៀត និងមានអគារចាស់ទ្រុឌទ្រោម មានបន្ទប់ការិយាល័យតិចតួច មិនអាចឆ្លើតតបបានតាមតម្រូវការការងាររបស់ក្រសួងបរិស្ថាន ។

សូមបញ្ជាក់ថា ទីតាំងក្រសួងបរិស្ថានចាស់ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ នោះត្រូវបានដោះដូរតាំងពីអាណត្តិមុនឲ្យទៅក្រុមហ៊ុនឯកជនមួយឈ្មោះ រតនា ខបភើរេហ្សិន ហើយបន្ទាប់ពីរើមកកាន់អគារទីស្តីការថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវជាប់មាត់ព្រែកកោះពេជ្រខាងលិចនិងខាងកើតអគារកាស៊ីណូណាហ្កាវើលរួចរាល់ហើយ នឹងប្រគល់ជូនក្រុមហ៊ុនដើម្បីរៀបចំអភិវឌ្ឍន៍តាមគម្រោងផែនការរបស់គេ៕