Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

ក្រុមហ៊ុន​ Lenovo ទើប​តែ​បាន​បង្ហាញ​ពី​ Laptop ជា​ច្រើន​ម៉ូដែល​ ដែល​មាន​បំពាក់​ CPU ជំនាន់​ចុង​ក្រោយ​របស់​ Intel រួម​ទាំង​មាន​បំពាក់​ RAM ទំហំ​ធំៗ​​ថែម​ទៀត​ផង។ ក្នុង​ចំណោម​ Laptop ទាំង​នោះ​ ThinkPad 13 ជា​ Laptop គួរ​ឲ្យ​ទាក់​ទាញ​ជាង​គេ​ដោយ​សារ​លក្ខណៈ​សម្បត្តិ​ព្រម​ទាំង​តម្លៃ​របស់​វា។

 

Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

 

ThinkPad 13 មាន​កម្រាស់​ស្ដើង​ព្រម​ទាំង​ទម្ងន់​ស្រាល​ ដោយ​​​​ទម្ងន់​​របស់​វា​ត្រឹម​តែ​១,០៤​គីឡូក្រាម​​ និង​មាន​កម្រាស់​តែ​​ ៩,៦៥ម.ម​ ប៉ុណ្ណោះ។ ត្បិត​ថា​មាន​ទម្ងន់​ស្រាល​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មាន​បំពាក់​ RAM ទំហំ​ដល់​ទៅ​ ១៦GB ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ ៥១២GB ថែម​ទៀត​ផង។ និយាយ​ពី​ CPU វិញ​បាន​បំពាក់​នូវ CPU ​ជំនាន់​ចុង​ក្រោយ​បង្អស់​​របស់​ Intel នោះ​គឺ​ Skylake ប្រភេទ​ Core i5។

 

Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

 

បញ្ជាក់​ដែរ​ថា​ Laptop នេះ​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ផ្សេង​គ្នា​ដោយ​មួយ​គឺ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows និង​មួយ​ទៀត​ដំណើរ​ការ​ដោយ​ Chrome OS ដែល​មាន​លក្ខណៈ​សម្បត្តិខាង​លើ​ដូច​គ្នា​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ចំណុច​មួយ​ចំនួន។ ចំណុច​ខុស​គ្នា​រវាង​ទាំង​ពីរ​ម៉ូដែល​នេះ​គឺ​ ប្រភេទ​ Windows មាន​រន្ធ​ USB ចំនួន​បី និង​ USB Type-C មួយ។ ចំណែក​ឯ​ប្រភេទ​ Chrome វិញ​មាន​រន្ធ​ USB តែ​មួយ​ ប៉ុន្តែ​មាន​រន្ធ​ USB Type-C ចំនួន​ពីរ។

 

Lenovo បង្ហាញ​ Laptop ស៊េរី​ថ្មី​មាន​ RAM​ ទំហំ​ 16GB តម្លៃ​តែ​៤៤៩​ដុល្លារ

 

តម្លៃ​រវាង​ Laptop ទាំង​ពីរ​ក៏​ខុស​គ្នា​ដែរ​ដោយ​ Wundows នឹង​មាន​លក់​នា​ខែ​មេសា​លើ​ទីផ្សារ​បរទេស​​ក្នុង​តម្លៃ​ចាប់​ពី​ ៤៤៩​ដុល្លារ​ ​​​និង​ Chrome មាន​លក់​លើ​ទីផ្សារ​បរទេស​​នា​ខែ​មិថុនា​តម្លៃ​ចាប់​ពី ៣៩៩​ដុល្លារ៕

 

ចុច​អាន៖ ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​​ Mac OS X ជា​ Software ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​​​