គ្រោះថ្នាក់​ចរាចរណ៍ទូទាំងប្រទេស​​ម្សិលមិញ​ស្លាប់​០៦ និង​របួសធ្ងន់​-​ស្រាល​៣៩

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​០៦​នាក់ (​ស្រី​០៣​នាក់ ) របួសធ្ងន់​១១​នាក់ (​ស្រី​០២​នាក់​) របួសស្រាល​២៨​នាក់ ( ស្រី​១៥​នាក់ ) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១០​នាក់ (​យប់​០៣​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៤ មក​រា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច​០៤​គ្រឿង រថយន្ត​ធុន​ធំ​០៣​គ្រឿង និង​យាន​ផ្សេង​ៗ០៣​គ្រឿង​។

មូលហេតុ​បណ្តាល​ឱ្យ​យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​០៩​លើក មិន​គោរព​សិទ្ធិ​០២​លើក និង​ស្រវឹង​០១​លើក​ផង​ដែល ។