Gerrard៖ “អ្នក​ណា​ស៊ុត​​ចូល​មិន​សំខាន់ សំខាន់​ក្រុម​ឈ្នះ”


Gerrard៖ “អ្នក​ណា​ស៊ុត​​ចូល​មិន​សំខាន់ សំខាន់​ក្រុម​ឈ្នះ”

Gerrard៖ “អ្នក​ណា​ស៊ុត​​ចូល​មិន​សំខាន់ សំខាន់​ក្រុម​ឈ្នះ”

 

Steven Gerrard វីរបុរស​ក្រុម​​ Liverpool ​​ដែល​លេង​ឲ្យ​ហង្ស​ក្រហម​​រយៈពេល​១៧​ឆ្នាំ​ តាំង​ពី​ឆ្នាំ​១៩៩៨​ ដល់​២០១៥ ​​បាន​និយាយ​​​ប្រយោគ​១​ឃ្លា​ដ៏​មាន​អត្ថន័យ​ដូច​​បង្ហាញ​ខាង​លើ​នេះ។

 

​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​និយាយ​ថា៖ “អ្នក​ណា​ស៊ុត​ចូល​មិន​សំខាន់ សំខាន់​ក្រុម​ឈ្នះ”។ សម្ដី​១​ឃ្លា​របស់​ Gerrard នេះ​គឺ​ជា​ពាក្យ​ដ៏​ល្បី​បំផុត​មួយ​ ក្នុង​ចំណោម​​ពាក្យ​ពេចន៍​ដ៏​មាន​អត្ថន័យ​ជា​ច្រើន​របស់​លោក។

 

​ពាក្យ​១​ឃ្លា​នេះ​ ចង់​បង្ហាញ​ពី​ស្មារតី​ធ្វើ​ការ​ជា​​ក្រុម​​ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ចង់​​​ស៊ុត​ចូល​ល្បី​តែ​ម្នាក់​ឯង​​នោះ​ទេ តែ​​អ្វី​ដែល​សំខាន់​គឺ​ការ​សាមគ្គី​គ្នា​ ​សហការ​គ្នា​ ដើម្បី​​ទទួល​បាន​ជ័យ​ជម្នះ​​ក្នុង​ក្រុម​ទាំង​អស់​គ្នា​ ហើយ​វា​ក៏​មាន​អត្ថន័យ​​សម្រាប់​​​សកម្មភាព​ការងារ​ក្រុម​ក្នុង​សង្គម​ជាក់​ស្ដែង​ផង​ដែរ៕

 

​​​​ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​១​ឃ្លា​របស់​ Gerrard ខាង​លើ​នេះ?

 

-ចុចអាន៖ Pele៖ “ការ​រក​គ្រាប់​បាល់​​បាន​តាម​រយៈ​ប៉េណាល់ទី គឺ​ជា​​មធ្យោបាយ​រក​ពិន្ទុ​ដ៏​កំសាក”