​Ruby Lin​ ត្រូវ​បាន​គេ​លួចថត​បាន ខណៈ​នាង​​នាំJerry Yan ​ទៅ​ផ្ទះ​របស់​នាង ​

​ជីវិត​ស្នេហា​​ឯកជន​របស់​តារា​ប្រុស​តៃវ៉ាន់​ ដែល​យុវវ័យ​ស្គាល់​គាត់​នៅក្នុង​ក្រុម​F4​។ ហើយ​ថ្មីៗនេះ​ពា​ក្យ​ចរចាម​អារាមថា​គាត់​មានទំនាក់​ទំនង​​ជាមួយ​តារា​ស្រី​ពហុ​ជំនាញ​ Seanna Chang ​ស្រាប់​តែ​ពេលនេះ​Jerry Yan ​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ស្រីតៃវ៉ាន់ R​uby Lin ទៅវិ​ញ​។​
​Ruby Lin​ ត្រូវ​បាន​គេ​លួចថត​បាន ខណៈ​នាង​​នាំJerry Yan ​ទៅ​ផ្ទះ​របស់​នាង ​
​ផ្អែក​ទៅ​លើ​ទស្សនាវ​ដ្តី Next Magazine Jerry បាន​ស្ថិត​នៅ​ក្នុងភោជនីដ្ឋានមួយ ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ពិភាក្សា​ក្រុម​ជា​មួយ​មិត្ត​រ​បស់​គេ ​ក្នុងនោះមាន​Chen Meifeng, P​auline ​Lan ​កាល​ពីខែ​ធ្នូ​ថ្ងៃ​ទី១២  ​កន្លង​ទៅ ​គាត់​និយាយ​តិចៗ​មែន​ទែន​កំឡុង​ពេលនៃ​​ការទទួ​លទាន​អាហារ​នោះ​។ ​
ប្រហែល​ជា​ម៉ោងដប់​យប់ ​ស្រាប់តែ​តារា​តៃវ៉ាន់ នាងRubyក៏​បានមកដ​ល់ នាង​ក៏​បានអង្គុយ​នៅខាង​ស្តាំដៃ Jerry Yan​ រីឯ Jerry ​​វិញហាក់​ដូច​ចម្លែក​នៅ​ពេល​ដែល ​Ruby បានមក​យឺត។នាង​ញុំាតែនំប៉ាំងតែ ​ប៉ុណ្ណោះ​រី​Jerry​វិញ​​បាន​​ទទួលទាន​ស្រា​ហើយក៏​បាន​ជល់​កែវ​ជាមួយ ក្រុម​របស់គា​ត់។ បន្ទាប់ពី​ការជួប​ជុំបាន​បញ្ចប់​ នៅ​ពាក់​កណ្តាល​យប់ ​Jerry ហើយ​និង Ruby ក៏​បាន​ជិះតាក់​ស៊ី​ទៅ​ជាមួយ​គ្នា​។ ​នៅ​ពេល​ដែល​តាក់​ស៊ី​បាន​ឈប់​គឺ​ជា​កន្លែង​ស្នាក់​នៅ ​Ruby ដែល​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ចេញ​ពី​តាក់ស៊ី​ហើយ​ដើរ​ទៅ​ជា​មួយ​គ្នា​តែ​ម្តង។ ​
​នៅពេល​ដែល​អ្នកសារ​ពត៌មានសាក​សួរ អ្នក​គ្រប់​គ្រង​របស់​Jerry​បាន​និយាយថា ផ្ទះសមាជិក​ក្រុម​របស់គាត់គឺ ​​Vic Chou នៅ​អាគារ​ជាមួ​យ​តារា​ស្រីR​uby​ដែរ។​ហើយ​Jerry Yan​ទៅ​ផ្ទះ​ Vic Chou ​គ្រាន់​តែ​ចង់​អបអរសាទរ​ក្នុង​ការ​រៀបការ​របស់​តារា​ប្រុស​រូប​នេះតែប៉ុណ្ណោះ​។
រីឯ​អ្នក​គ្រប់​គ្រង​របស់​តារាស្រី​តៃវ៉ាន់នាងR​uby Linវិ​ញបញ្ជាក់​ថា ដោយ​សារតែ​យប់​ជ្រៅ​ពេកទើប​Jerry​ជូន​ទៅ ​ហើ​យរ​វា​ង​ពួកគេទាំង​ពីរ​គ្រាន់​តែ​មិត្តភក្តិ​ប៉ុណ្ណោះ​៕ ​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ asianpopnews