ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​៣​នាក់ ​ប្លន់​យក​ ម៉ូតូ​​ហើយ​​ហែក​គុក​រត់ ត្រូវ​ពលរដ្ឋ​ចាប់​ បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​ហើយ

ខេត្តសៀមរាប ៖ មួយ​គ្រឿង​ ដែល​បាន​ហែក​គុក​រត់​កាល ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ព្រឹក​មិ​ញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ ចាប់​បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦​នេះ ខណៈ​ពេល​ជនសង្ស័យរ​ត់ ទៅ​ពួន​នៅ​គុម្ព​ចេក​ របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ឈ​ន់ ឆេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ មានស្រុក​កំណើត និង​រស់នៅ​ភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ប្រើ​កាំបិត​ផ្គាក់​កាប់ សម្លាប់​ក្មេង​ប្រុស​៣​ នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ស្លាក​លេខ ប៉ៃលិន 1A-6878 កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ខ្នងភ្នំ​ពើង​តា​នា​ន់ ចម្ងាយ​ប្រមាណ​១១​គីឡូម៉ែត្រ​ ពី​សាលាឃុំ​គោក​ដូង ស្ថិត​ក្នុងភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ហើយ​ត្រូវ​សមត្ថកិច្ច​តាម​ ប្រមាញ់ និង​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ ៧​យប់​ថ្ងៃ​ដដែល ខណៈ​ជនសង្ស័យ​ កំពុង​ដើរទៅ​ទិញ​ បារី​ក្នុងភូមិ​គោក​ដូង​ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ប៉ុន្តែ​ជនសង្ស័យ​បាន​ កាត់​សោ​ទ្វារ​គុក​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តសៀមរាប​ រត់​រួច​ដោយ​សុវត្ថិភាព​វិញ​ កាលពី​វេលា​ម៉ោង​ ៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៦ ។

រីឯ​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៣​នាក់​ដែល​ត្រូវ​ជនសង្ស័យ​កាប់សម្លាប់​មាន ១-​ឈ្មោះ មាត យ៉ា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​ គោក​ត្របែក ឃុំ​គោក​ដូង ស្លាប់​នៅ​កន្លែង​កើតហេតុ​, ២-​ឈ្មោះ ម៉ិច ក្អាត់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង និង ៣-​ឈ្មោះ អ៊ាំ​ង សូ​យ ភេទ​ប្រុស អាយុ​៨​ឆ្នាំ នៅ​ភូមិ​គោក​ដូងថ្មី ឃុំ​គោក​ដូង អ្នក​ទាំង​២​ស្លាប់​ពេល​ដែល​បញ្ជូន​ទៅ​ ដល់​មណ្ឌល​ សុខភាព​គោក​ដូង ស្រុក​អង្គរជុំ ៕

ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​៣​នាក់ ​ប្លន់​យក​ ម៉ូតូ​​ហើយ​​ហែក​គុក​រត់ ត្រូវ​ពលរដ្ឋ​ចាប់​ បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​ហើយ

ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​៣​នាក់ ​ប្លន់​យក​ ម៉ូតូ​​ហើយ​​ហែក​គុក​រត់ ត្រូវ​ពលរដ្ឋ​ចាប់​ បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​ហើយ
ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​៣​នាក់ ​ប្លន់​យក​ ម៉ូតូ​​ហើយ​​ហែក​គុក​រត់ ត្រូវ​ពលរដ្ឋ​ចាប់​ បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​ហើយ
ជន​ដៃដល់​សម្លាប់​ក្មេង​ប្រុស​៣​នាក់ ​ប្លន់​យក​ ម៉ូតូ​​ហើយ​​ហែក​គុក​រត់ ត្រូវ​ពលរដ្ឋ​ចាប់​ បាន​ប្រគល់​ឲ្យ​ សមត្ថកិច្ច​វិញ​ហើយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត