រឿង​ Star Wars បាន​ផ្ដួល​​​រឿង​ Titanic ក្លាយ​ជា​រឿង​រក​ចំណូល​បាន​ច្រើន​បំផុត​លំដាប់​ទី​ពីរ


រឿង​ Star Wars បាន​ផ្ដួល​​​រឿង​ Titanic ក្លាយ​ជា​រឿង​រក​ចំណូល​បាន​ច្រើន​បំផុត​លំដាប់​ទី​ពីរ

​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ខ្សែ​ភាព​យន្ត​ Star Wars ស៊េរី​ថ្មី​ The Force Awakens ​រក​ចំណូល​បាន​​ចំនួន​​ ​៨៨,៣​លាន​ដុល្លារ​បន្ថែម​ទៀត​ នៅ​​​តារាង​ Box Office នៃ​អាមេរិក​ខាង​ជើង​​ ដោយ​មក​ទល់​ពេល​នេះ​ចំណូល​បាន​ពី​ក្នុង​ស្រុក​មាន​សរុប​ ៧៤០,៣​លាន​ដុល្លារ។

 

រឿង​ Star Wars បាន​ផ្ដួល​​​រឿង​ Titanic ក្លាយ​ជា​រឿង​រក​ចំណូល​បាន​ច្រើន​បំផុត​លំដាប់​ទី​ពីរ

 

ជា​មួយ​នឹង​ចំណូល​កើន​ឡើង​យ៉ាង​ក្រាស់​ក្រែល​ក្នុង​រយៈ​ពេល​ត្រឹម​តែ​១៩​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្សែ​ភាព​យន្ត​នេះ​ផ្ដួល​ ខ្សែ​ភាព​យន្ត​ Titanic ដោយ​គ្រង​ដំណែង​ជា​ខ្សែ​ភាព​យន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ។ មក​ទល់​ពេល​នេះ​ខ្សែ​ភាពយន្ត​ដែល​រក​ចំណូល​ពី​ក្នុង​ស្រុក​បាន​ច្រើន​គេ​ គឺ​ខ្សែ​ភាព​យន្ត​ Avatar ដែល​រក​ចំណូល​បាន​សរុប​ ៧៦០,៥​លាន​ដុល្លារ ហើយ​គេ​ជឿ​ជាក់​ថា​ខ្សែ​ភាពយន្ត​ Star Wars នឹង​អាច​​ផ្ដួល​ខ្សែ​ភាពយន្ត​ Avatar ក្នុង​ពេល​ឆាប់ៗ។

 

គួរ​រំលឹក​ថា​​ខ្សែ​ភាពយន្ត​​បែប​វិទ្យាសាស្រ្ត​មួយ​នេះ​បាន​​ក្លាយ​ជា​ ខ្សែ​ភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​របស់​ផលិតកម្ម​ Disney រួច​ស្រេច​ទៅ​ហើយ​ ដែល​អាច​វ៉ា​ដាច់​ខ្សែ​ភាព​យន្ត​ The Avenger ឆ្នាំ​២០១២​ តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៥​មក​ម្ល៉េះ៕
​​​​​​​

ចុច​អាន៖ តារា​ល្បី​ជប៉ុន Maria Ozawa ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ហ្វីលីពីន តែ​បុរស​រង​គ្រោះ​​បែរ​ជា…

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CBSNews​​​​​​​