វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខតាម​កាលៈទេសៈ ពី​​តារា​ស្រីល្បី​ៗ៤​ដួង

វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខតាម​កាលៈទេសៈ ពី​​តារា​ស្រីល្បី​ៗ៤​ដួង

បច្ចុប្បន្ន​យុវតី​ភាគច្រើន​និយម​ទស្សនា ឬ​ធ្វើ​វីដេអូ​បង្ហាញ​ពី​វិធី​ផាត់​មុខ​បង្ហាញ​ដល់​មិត្តភ័ក្ដិ​តាម​អ៊ីនធឺណិត​បាន​ដឹង។ ក្នុង​នោះ​ដែរ​ក៏​មាន​តារា​ស្រី ៤ របស់​កម្ពុជា​បាន​បង្ហាញ​ជូន​ធ្លាប់​ចេញ​វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខ មាន​ដូចជា មាន សូនីតា អេន យ៉ាដាវ ភិន សុដាលីស ហើយ​ថ្មី​ៗ​នេះ​​សង្សារ​បណ្ដូល​ចិត្ត គឹម សីហា និង​ជា​ថៅកែ​ភោជនីយដ្ឋាន​កញ្ញា គង់ ចាន់ស្រីមុំ ក៏​បាន​ត្រៀម​ខ្លួន​បង្ហាញ​ពី​ជំនាញ​មួយ​នេះ​ដែរ។

 

វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខតាម​កាលៈទេសៈ ពី​​តារា​ស្រីល្បី​ៗ៤​ដួង

 

មាន សូនីតា ៖កាលពី​ឆ្នាំ ២០១៥ តារា​ស្រី​សំឡេង​ស្រួយ​ស្រេះ​រូប​នេះ ​មាន​ភាព​លេចធ្លោ​ខ្លាំង​តាម​រយៈ​វីដេអូ​បង្ហាញ​ពី​ការ​ផាត់​មុខ​ប្លែក​ៗ ម៉ូដ​សក់ និង​ការ​ច្នៃ​ក្រមា​ធ្វើ​ជា​សំលៀកបំពាក់​ផ្សេង​ៗ។

 

ភិន សុដាលីស៖កូន​ស្រី​ម្ចាស់​ផលិតកម្ម​មហាហង្ស​រូប​នេះ​ ក៏​ធ្លាប់​បង្ហោះ​ពី​វីដេអូ Make up ជាច្រើន និង​បាន​បង្ហាញ​ពី​គ្រឿង​សម្អាង ក៏​ដូចជា​សម្ភារៈ​ប្រើប្រាស់​ក្នុង​បន្ទប់​គេង​ផ្ទាល់​ខ្លួន​ទៀត​ផង។

 

 

អេន យ៉ាដាវ ៖មិន​ចម្លែក​ទេ​ដែល​តារា​ស្រី​សាច់​ស​ខ្ចី​រូប​នេះ​ បង្ហាញ​ពី​របៀប​ផាត់​មុខ ព្រោះ​នាង​គឺជា​ម្ចាស់​ហាង​សាឡន​មួយ​រូប​ក្នុង​រាជធានី​ភ្នំពេញ​នេះ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ និង​មិត្ត​សិល្បករ​រួម​អាជីព។

 

 

 

 

គង់ ចាន់ស្រីមុំ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ តារា​ស្រី​និយម​តែង​ខ្លួន​ស្រស់​ស្អាត​បែប Cute Cute រូប​នេះ​ បាន​បង្ហោះ​សារ​លើ Facebook ថា​នាង​នឹង​ត្រៀម​បង្ហាញ​វីដេអូ​ស្ដី​ពី​ការ​ផាត់​មុខ​ជូន​ដល់​បង​ប្អូន​អ្នក​គាំទ្រ​ផង​ដែរ៕

 

 

វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខតាម​កាលៈទេសៈ ពី​​តារា​ស្រីល្បី​ៗ៤​ដួង

 

រូបភាព៖ Facebook គង់ ចាន់ស្រីមុំ

 

អត្ថបទ៖ទ្រី រ៉ាវី